
ជ្រុលខ្លួនរំលោភក្មេងប្រុសមិនគ្រប់អាយុ នារីជប៉ុនម្នាក់មិនជាប់គុក តែត្រូវដាក់ទោសបង់ជំងឺចិត្តយ៉ាងចាស់ដៃ
នារីជប៉ុនម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីបានរកឃើញថានាងបានពាក់ព័ន្ធជាមួយករណីរួមភេទជាមួយក្មេងប្រុសមិនទាន់គ្រប់អាយុ តាំងតែពីខែសីហាឆ្នាំមុនមកម្ល៉េះ ។ នារីជាប់ចោទមិនត្រូវបានឱ្យស្គាល់អត្តសញ្ញាណឡើយ ដោយដឹងត្រឹមថា នាងមានអាយុ ២០ ឆ្នាំ រស់នៅទីក្រុង Oita ។ គេបានរកឃើញថា នៅថ្ងៃធ្វើសកម្មភាព នារីខាងលើបានធ្វើដំណើរទៅកាន់ទីក្រុង Kobe ទីរួមខេត្ត Hyogo ដើម្បីជួបជាមួយក្មេងប្រុសរងគ្រោះដែលពួកគេធ្លាប់តែបានទាក់ទងគ្នាតាមរយៈ Online ហើយគ្រានោះពួកគេក៏បានដឹកដៃគ្នាឡើងសណ្ឋាគារតែម្ដង ។
គ្រានោះផងដែរ ក្មេងប្រុសរងគ្រោះបានប្រាប់ថា ខ្លួនមានអាយុ ១៤ ឆ្នាំ ប៉ុន្តែដោយសារអំណាចស្នេហា និង ស្របពេលនៅក្នុងបរិយាកាសដ៏អំណោយផលផងនោះ អ្នកទាំងពីរក៏បានរួមដំណេកជាមួយគ្នាតែម្ដងទៅ ។ យ៉ាងណាមិញ បើតាមការបញ្ជាក់ពីប៉ូលិបានឱ្យដឹងទៀតថា នៅខែមករា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្មេងប្រុសរងគ្រោះបានរត់ចេញពីផ្ទះ ទៅតាមនារីខាងលើ ប៉ុន្តែមិនច្បាស់ទេថា នារីជាប់ចោទជាអ្នកអូសទាញ ឬជនរងគ្រោះខ្លួនឯងជាអ្នកស្ម័គ្រចិត្ត ។
គួរបញ្ជាក់ដែរថា នារីជាប់ចោទត្រូវបានគេកាត់សេចក្ដីឱ្យបង់ថ្លៃជំងឺចិត្តដល់គ្រួសារក្មេងប្រុសរងគ្រោះជាទឹកប្រាក់ចំនួន ៥ ម៉ឺនយ៉េន (៤,៥០០ ដុល្លារ) និង មិនត្រូវបានជាប់ពន្ធនាគារឡើយ ៕
ម៉ានី
ប្រភព៖ Nextshark
xprague