
កូនសុនខមួយក្បាលដេកឡូយខ្លាំងពេក ឥលូវគេយកទៅ Troll ព្រោងព្រាត
រូបថតដេករបស់កូនសុនខគួរឱ្យស្រឡាញ់មួយក្បាលកំពុងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននៅប្រទេសហ្វ៊ីលីពីនយកកាត់ត ធ្វើជារឿងកំប្លែង ដោយសារតែកាយវិការដេករបស់វាគួរឱ្យក្នាញ់ខ្លាំងពេក ។
សុនខខាងលើមានឈ្មោះថា Paningning ដំបូងឡើងត្រូវបានម្ចាស់របស់វាឈ្មោះ Janess Cua ថតក្នុងពេលដែលវាកំពុងដេក ហើយបង្ហោះនៅលើគណនីហ្វេសប៊ុករបស់នាង ស្រាប់តែត្រូវបានមនុស្សជាច្រើនស៊ែជាបន្តបន្ទាប់ និង បានយកទៅកាត់ត ដែលមើលទៅគួរឱ្យអស់សំណើចបំផុត ។
ចង់ដឹងថា Paningning ដេកគួរឱ្យក្នាញ់ខ្លាំងប៉ុនណា សូមទស្សនារការបង្ហាញជូនខាងក្រោមនេះ ៕
ដោយ៖ ម៉ានី
ប្រភព៖ Nextshark