
ទ្រាំលែងបាន ស្ត្រីម្នាក់ប្ដឹងប៉ូលិសចោទប្រកាន់ប្ដីរបស់នាងពីបទចូលចិត្តប្រើផ្លែត្រសក់ពេលឡើងឋានសួគ៌
ថ្មីៗនេះ ស្ត្រីវ័យ ៤៤ ឆ្នាំម្នាក់បានដាក់ពាក្យប្តឹងប៉ូលិសទៅកាន់ប្ដីរបស់គាត់ ដោយសារតែលោកប្ដីរូបនោះចូលចិត្តប្រើផ្លែត្រសក់ពេលរួមភេទ ដែលបណ្ដាលឱ្យនាងរងការលំបាកយ៉ាងខ្លាំង ។ ស្ត្រីខាងលើមិនត្រូវបានបង្ហាញឱ្យស្គាល់អត្តសញ្ញាណឡើយ ចំណែកប្ដីរបស់នាងមានអាយុ ៥៧ ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងទីក្រុង Kangar រដ្ឋ Perlis ប្រទេសម៉ាឡេស៊ី ។
យោងតាមពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះបានឱ្យដឹងថា ប្ដីរបស់នាងចូលចិត្តរួមភេទបែបខុសពីធម្មតា ជាពិសេសការប្រើប្រាស់ផ្លែត្រសត់ ឬ វត្ថុរឹងៗ ដែលធ្វើឱ្យនាងឈឺចាប់ពិបាកទ្រាំយ៉ាងខ្លាំង ។
នៅថ្ងៃកើតហេតុ ដែលធ្វើឱ្យនាងដាច់ចិត្តដាក់ពាក្យបណ្ដឹងបើកកកាយរឿងវិបត្តិលើគ្រែនេះគឺ ដោយសារតែប្ដីរបស់នាងបានប្រើផ្លែត្រសក់មកជំនួយដល់ការរួមភេទដូចសព្វមួយដង តែនាងបានប្រកែកទើបបណ្ដាលឱ្យកើតមានជម្លោះយ៉ាងខ្លាំង ហើយនាងក៏បានទៅដាក់ពាក្យបណ្ដឹងតែម្ដង ។ យ៉ាងណាមិញ ក្រោយពីស្ត្រីជាប្រពន្ធរត់ទៅប្ដឹងប៉ូលិស បុរសជាប្ដីបានរត់បាត់ស្រមោល ហើយខណៈពេលនេះប៉ូលិសកំពុងស្វែងរកចាប់ខ្លួន ដើម្បីមកសួរចម្លើយថា ពិតជាចូលចិត្តប្រត្រសក់ ដូចពាក្យចោទប្រកាន់របស់នាងប្រពន្ធមែនឬទេ ?
ដោយ៖ ម៉ានី
ប្រភព៖ worldofbuzz