ញាក់សាច់! ស្រាមួយដប ដាក់ដេញថ្លៃលក់បាន ២.៧ លានដុល្លារ ក្លាយជាស្រាថ្លៃជាងគេលើលោក
ស្រា whisky មួយដបដ៏កម្រឈ្មោះថា The Macallan 1926 បានបំបែកកំណត់ត្រាពិភពលោក ក្លាយជាស្រាមួយដបដែលមានតម្លៃថ្លៃជាងគេបំផុត ក្រោយដេញថ្លៃលក់បានក្នុងតម្លៃ ២.៧ លានដុល្លារ នាទីក្រុងឡុងដុង ប្រទេសអង់គ្លេស។
ស្រា whisky ដែលច្នៃចេញពីស្រូវសាលី malt តែមួយមុខគត់នេះ ត្រូវបានលើកយកដាក់ដេញថ្លៃលក់នៅឯក្រុមហ៊ុនដេញថ្លៃ Sotheby’s កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដោយស្រាមួយដបនេះ បានបំបែកកំណត់ត្រាស្រាស្កុតឡែនដែលមានតម្លៃថ្លៃបំផុតពីមុនៗ។
គួរឱ្យដឹងផងដែរថា ស្រាមួយដបដ៏កម្រនេះ គឺរំពឹងថានឹងដេញថ្លៃបានក្នុងតម្លៃ ៩៣៤ ២៧៥ ដុល្លារ ទៅ ១.៤៩ ដុល្លារប៉ុណ្ណោះ ប៉ុន្តែតម្លៃជាក់ស្ដែង គឺលើសការរំពឹងទុកទ្វេដង ដោយទទួលបានក្នុងតម្លៃដល់ទៅ ២.៧ លានដុល្លារ៕