ចង់សាកអត់? ពូជទុរេនថ្មី មានសំបកពណ៌ខ្មៅ ក្លែបពណ៌ស្វាយ ប្លែកខ្លាំងមិនធ្លាប់ឃើញពីមុន
ជាធម្មតា បើនិយាយដល់ផ្លែទុរេន មហាជនប្រាកដជានឹកឃើញដល់ទុរេនដែលមានសំបកលឿងៗ ផ្លែលឿងៗក្លែបធំៗហើយ ពោលបើទោះជាពូជណាក៏ដោយក៏ផ្លែតែងតែមានពណ៌លឿងដែរ។
ផ្ទុយទៅវិញថ្មីៗនេះ នៅប្រទេសម៉ាឡេស៊ី បែរជាមានគេប្រទះពូជទុរេនម្យ៉ាង ដែលមានសំបកពណ៌ខ្មៅ ព្រមទាំងក្លែបពណ៌ស្វាយ មើលទៅពិតជាប្លែកមិនដែលធ្លាប់ឃើញពីមុនឡើយ។ ក្នុងនោះ តាមព័ត៌មានបានឱ្យដឹងថា ទុរេនដើមនេះ ត្រូវបានប្រទះដោយអ្នកស្រុកម្នាក់នៅរដ្ឋប៉ាហ៊ាំង ដែលអ្នកស្រុករូបនេះបានចាប់អារម្មណ៍តាំងពីដើមទុរេនចេញផ្កាមកម្ល៉េះ។ ហើយនៅពេលចេញផ្លែមក សំបកក៏មានពណ៌ខ្មៅ ឯសាច់ក្លែបវិញបែរជាចេញពណ៌ស្វាយចាស់ អ្នកណាឃើញហើយក៏ភ្ញាក់ផ្អើលដែរ។
ដោយឡែក ដើមទុរេននេះ ត្រូវបានគេប៉ាន់ស្មានថាមានអាយុជាង ៦០ ឆ្នាំទៅហើយ ដែលមិនដឹងថាអ្នកណាជាអ្នកដាំនោះទេ។ យ៉ាងណាមិញ តាមពិតទៅ ទុរេននេះមានលក្ខណៈស្រដៀងទៅនឹងទុរេនព្រៃម្យ៉ាងរបស់ម៉ាឡេស៊ី ដែលគេនិយមយកមកលក់ ដោយមានផ្លែច្រើនតូចៗចេញពីដើម ពោលគឺវាខុសតែពណ៌ និង សាច់ ព្រមទាំងទំហំប៉ុណ្ណោះ៕
ប្រភព៖ World Forum