បុរសម្នាក់មានជំងឺផ្លូវចិត្ត ចូលចិត្តបៀមរូបព្រះទៅស្បថ ចុងក្រោយបែរជាស្លាក់ចូលបំពង់ខ្យល់
រឿងរ៉ាវរបស់បុរសម្នាក់ ដែលចិត្តសឿងហ៊ានបៀមព្រះគណេសក្នុងមាត់ទៅស្បថ តែចៃដន្យអីទៅស្លាក់ចូលបំពង់ខ្យល់ប៊ិះនឹងអស់ជីវិត បានធ្វើឱ្យមហាជនដឹងហើយមានការភ្ញាក់ផ្អើល និង ហួសចិត្តជាខ្លាំង។
រឿងរ៉ាវមួយនេះ កើតឡើងនៅប្រទេសថៃ ដែលបានព័ត៌មានបានឱ្យដឹងថា បុរសខាងលើមានវ័យ ៣០ ឆ្នាំ ជាអ្នកមានជំងឺផ្លូវចិត្ត។ យ៉ាងណាមិញ ថ្ងៃមួយក៏បានបៀមព្រះក្នុងមាត់ទៅស្បថ តែកំពុងនិយាយស្រាប់តែស្លាក់ចូលក្នុងបំពង់ខ្យល់ ធ្វើឱ្យភ័យរត់ទៅពេទ្យសឹងមិនទាន់។
មកដល់ភ្លាម គ្រូពេទ្យក៏បានយកកាមេរ៉ាឆ្លុះមើល ក៏ឃើញរូបព្រះគណេសកំពុងនៅបំពង់ខ្យល់ខាងស្តាំ ហើយគេប្រើពេលត្រឹម ៥ នាទី ដើម្បីយកចេញមកវិញបានសម្រេច។ ដោយឡែក ក្រោយពីយកចេញហើយ បុរសខាងលើក៏មិនមានអាការធ្ងន់ធ្ងរអ្វីឡើយ គ្រូពេទ្យក៏អនុញ្ញាតឱ្យទៅផ្ទះបានវិញជាធម្មតា៕