Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ចេះតែឮសំឡេងចម្លែកៗចេញពីលូ ក៏ប្រញាប់ទៅប្លឹងប៉ូលិស ស្រាប់តែបើកខ្វាកឃើញក្រពើធំប៉ុនណាណីនៅក្នុងហ្នឹង
រឿងរ៉ាវប្លែកៗ

ចេះតែឮសំឡេងចម្លែកៗចេញពីលូ ក៏ប្រញាប់ទៅប្លឹងប៉ូលិស ស្រាប់តែបើកខ្វាកឃើញក្រពើធំប៉ុនណាណីនៅក្នុងហ្នឹង

អត្ថបទដោយ​៖ Pandaa វិច្ឆិកា ១៩, ២០២៣

កាលពីថ្មីៗនេះ រឿងរ៉ាវមួយពីគ្រួសារបុរសម្នាក់នៅប្រទេសម៉ាឡេស៊ី បានជួបប្រទះនឹងហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចមួយនៅមុខផ្ទះ ក្រោយពីបានឮសំឡេងចម្លែកចេញពីបំពង់លូ ក៏សម្រេចចិត្តជូនដំណឹងទៅសមត្ថកិច្ចភ្លាមៗដើម្បីស៊ើបអង្កេត លុះដល់ពេលបើកគម្របលូមើលហើយ បុរសនោះសឹងគាំងបេះដូង ហើយយល់ថាខ្លួនសំណាងណាស់ដែលបានប្រាប់ប៉ូលិសទាន់ កុំអីស្លាប់អស់មួយគ្រួសារក៏មិនដឹង។

យោងតាមសេចក្តីរាយការណ៍ ក្រោយមកសមត្ថកិច្ចបានមកដល់រួចបើកគម្របលូមើល ស្រាប់តែបានប្រទះឃើញក្រពើមួយក្បាលយ៉ាងធំនៅក្នុងនោះ។ ភ្លាមៗនោះសមត្ថកិច្ចជំនាញក៏បានប្រើប្រាស់ឧបករណ៍មួយចំនួនដើម្បីទាញក្រពើដ៏ធំនោះចេញមកចងវាជាមួយខ្សែពួរ ដើម្បីកុំឱ្យវាបង្កគ្រោះថ្នាក់ដល់មនុស្ស ហើយក៏ដឹកវាតាមរថយន្តចេញទៅ។

យ៉ាងណាមិញ ចំពោះមូលហេតុដែលមានសត្វក្រពើលេចចេញតាមបំពង់លូនេះដែរ ពុំមានការបញ្ជាក់ច្បាស់លាស់អ្វីទេ ប៉ុន្តែហេតុការណ៍នេះបានឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និង ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ព្រមទាំងបានចាត់ទុកគ្រួសារនោះថាជាគ្រួសារមួយ ដែលមានសំណាងបំផុត ដែលមិនមានអ្នកណារអិលធ្លាក់ចូលបំពង់លូនោះ បើមិនដូច្នេះទេ ពួកគេប្រហែលជាក្លាយជាចំណីរបស់ក្រពើនោះហើយ៕

ប្រភព ៖ Sanook

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អស្ចារ្យមហាសំណាងមែន! ទីបំផុត foodpanda រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Raize

ធ្នូ ៥, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យច្បាស់លាស់ចំពោះនិរន្តរភាពសម្រាប់អនាគតអាជីវកម្ម រួមជាមួយនឹងការចេញលក់ម៉ាស៊ីនបោះពុម្ព Inkjet ថ្មីជាច្រើនម៉ូដគ្របដណ្តប់លើអាជីវកម្មគ្រប់ប្រភេទ

ធ្នូ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់