
ឆ្អែតសឹងមួយជីវិត! ចូលហាងបុហ្វេថាបានឆ្ងាញ់មាត់ តែដាក់មួយម៉ាត់ប៉ះចំសាច់ត្រីអាំងមានសុទ្ធតែព្រូន
មានការចែកចាយយ៉ាងពាសពេញនៅតាមបណ្តាញសង្គមថៃ ដោយការហួសចិត្ត និង ព្រឺសម្បុរ នូវរឿងរ៉ាវការហូបបុហ្វេជប៉ុនមួយកន្លែងដែលប៉ះចំសាច់ត្រីអាំងមានសុទ្ធតែព្រូន គួរឱ្យចង់ក្អួត។
តាមព័ត៌មានបានឱ្យដឹងថា មានមនុស្សមួយក្រុមបានចូលហាងបុហ្វេជប៉ុនមួយកន្លែងនាហុងកុង ហើយក៏បានកុម្ម៉ង់ត្រី Hamachi ដុតមកហូប។ ខណៈយកមកដល់ ក៏មានអ្នកហូបបានមួយម៉ាត់ តែមានអារម្មណ៍ថាឆ្អាបខ្លាំង ទើបនាំគ្នាឆ្កឹះៗមើល ស្រាប់តែភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះឃើញមានសត្វជាច្រើនដូចជាព្រូននៅក្នុងនោះយ៉ាងពពាក់ពពូនគ្នា ពិតជាគួរឱ្យចង់ក្អួតតែម្តង។
យ៉ាងណាមិញ ខាងហាងបានដោះសារថា មកពីអ្នកបោះដុំសាច់មិនបានពិនិត្យឱ្យបានត្រឹមត្រូវ ហើយចុងក្រោយក៏នៅតែយកលុយពីភ្ញៀវទៀត។ ក្រោយមកខាងសុខភាពសាធារណៈក៏បានចុះទៅដល់ហាង និង ធ្វើការបិទជាបណ្តោះអាសន្នសិន រហូតទាល់តែខាងហាងកែប្រែអានាម័យឱ្យត្រូវតាមស្តង់ដារ ទើបអនុញ្ញាតិឱ្យបើកឡើងវិញ៕