Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ម្ចាស់ហួសចិត្ត យកឆ្មាសំណព្វចិត្តទៅដាក់ពេទ្យតែមួយយប់សោះ មកវិញឆ្មាចេះព្រុសដូចឆ្កែ
រឿងរ៉ាវប្លែកៗ

ម្ចាស់ហួសចិត្ត យកឆ្មាសំណព្វចិត្តទៅដាក់ពេទ្យតែមួយយប់សោះ មកវិញឆ្មាចេះព្រុសដូចឆ្កែ

អត្ថបទដោយ​៖ Kelly កញ្ញា ២១, ២០២៣

ថ្មីៗនេះ ម្ចាស់គណនី TikTok មួយ បានបង្ហោះវីដេអូពីរឿងរ៉ាវហួសចិត្តឆ្មារបស់ខ្លួន ដែលចេះព្រុសដូចឆ្កែ បន្ទាប់ពីយកទៅដាក់ពេទ្យតែមួយយប់ បានធ្វើឱ្យមហាជនជាច្រើនអស់សំណើចយ៉ាងខ្លាំង។

រឿងរ៉ាវនេះ ត្រូវបានចែកចាយចេញពីប្រទេសជប៉ុន ដោយម្ចាស់បានឱ្យដឹងថា ខ្លួនជាម្ចាស់របស់សត្វចិញ្ចឹមពីរក្បាល គឺមានឆ្កែមួយក្បាល និង ឆ្មាមួយក្បាល។ ម្ចាស់បន្តទៀតថា ខ្លួនបានយកសត្វឆ្មាដែលមានវ័យ ១ ឆ្នាំ ទៅដាក់ផ្ញើនៅមន្ទីរពេទ្យចំនួនមួយយប់ តែក្រោយពេលវាត្រឡប់មកវិញ វាក៏មានអាការចម្លែកដែលធ្វើឱ្យខ្លួនភ្ញាក់ផ្អើលជាខ្លាំង។

ដោយឆ្មាមួយក្បាលនេះ ទៅជាចេះព្រុសដូចឆ្កែអ៊ីចឹង វាព្រុសជាបែបសំឡេងតូចរបស់វា ស្តាប់ទៅប្លែកគួរឱ្យស្រឡាញ់ ធ្វើឱ្យម្ចាស់អត់មិនបាន ក៏ស្រវាទាញទូរស័ព្ទមកថតទុក រួចក៏ចែកចាយនៅតាមបណ្តាញសង្គមតែម្តងទៅ។

យ៉ាងណាមិញ មហាជនឃើញហើយពិតជាអស់សំណើចខ្លាំងណាស់ ឯអ្នកខ្លះក៏គិតថាគួរឱ្យស្រឡាញ់ អ្នកខ្លះទៀតក៏លលេងថា សង្ស័យទៅពេទ្យមានមិត្តភក្តិជាឆ្កែច្រើនពេក ទើបដល់ថ្នាក់ចេះសម្របខ្លួនទៅព្រុសតាមគេ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖ 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់