Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ទារិកាចម្លែក កើតមកមានម្រាមដៃ ១៤ ម្រាមជើង ១២ ត្រូវគេចាត់ទុកជាទេពធីតាចាប់ជាតិ
រឿងរ៉ាវប្លែកៗ

ទារិកាចម្លែក កើតមកមានម្រាមដៃ ១៤ ម្រាមជើង ១២ ត្រូវគេចាត់ទុកជាទេពធីតាចាប់ជាតិ

អត្ថបទដោយ​៖ Pandaa កញ្ញា ២១, ២០២៣

សារព័ត៌មាន Daily Mail នាពេលថ្មីៗនេះ បានចុះផ្សាយថា នៅក្នុងប្រទេសឥណ្ឌា មានទារិកាចម្លែកម្នាក់ ដែលកើតមកមានម្រាមដៃ ១៤ ម្រាមជើង ១២ ហើយត្រូវបានឪពុកម្តាយជឿថាជា ទេពធីតាចាប់ជាតិ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ទារិកាមានម្រាមដៃ ម្រាមជើងចំនួន ២៦ ដែលកើតនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Bharatpur ក្នុងរដ្ឋ Rajasthan ភាគខាងជើងប្រទេសឥណ្ឌា ដោយមានម្រាមដៃម្ខាងចំនួន ៧ និង ម្រាមជើងម្ខាងចំនួន ៦ ប៉ុន្តែភាពមិនប្រក្រតីនេះ វេជ្ជបណ្ឌិតបានប្រាប់ថាវាមានបញ្ហាមកពីហ្សែន។

យ៉ាងណាមិញ ទោះបីជាខាងក្រុមគ្រូពេទ្យប្រាប់ថា កូនស្រីរបស់ពួកគេមានបញ្ហាហ្សែន ក៏ក្រុមគ្រួសាររបស់ក្មេងតូចនោះនៅតែសប្បាយចិត្ត ព្រោះពួកគេយល់ថា នាងគឺជា ព្រះតេជគុណ Dholagarh Devi ដែលជាអាទិទេពដ៏ល្បីឈ្មោះក្នុងប្រទេសឥណ្ឌាព្រោះនាងបានកើតនៅជិតប្រាសាទរបស់ព្រះ។

ជាមួយគ្នានេះដែរ ម្តាយរបស់ទារិកានោះបានប្រាប់សារព័ត៌មានឱ្យដឹងដែរថា នាងមានឈ្មោះថា Sarju Devi អាយុ ២៥ ថ្ងៃ ហើយបានប្រាប់ទៀតថាឪពុករបស់ក្មេងស្រីនេះមានឈ្មោះថា Gopal Bhattacharya គឺជាប៉ូលិសម្នាក់នៅក្នុងកងកម្លាំងប៉ូលិសបម្រុងកណ្តាល សប្បាយចិត្តជាខ្លាំង ពេលបានដឹងថាកូនរបស់ខ្លួនមានម្រាមដៃ ម្រាមជើងដល់ទៅ ២៦ ដូចអាទិទេព៕

ប្រភព ៖ Daily Mail

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់