Connect with us

កីឡា

ល្បីថា តម្លៃខ្លួន Mbappe អាចនឹងខ្ពស់ ស្មើតម្លៃខ្លួន Ronaldo និង​ Messi បូកបញ្ចូលគ្នា នាពេលអនាគត

on

Advertisement

លោក Jose Mourinho ដែលជាអតីត​អ្នក​ចាត់ការ​ក្លិប​ Manchester United បាន​ថ្លែង​ប្រាប់អ្នកសារព័ត៌មានថា​ កីឡាករខ្សែ​ប្រយុទ្ធ Kylian Mbappe របស់​ក្លិប​ Paris Saint-Germain គឺស័ក្ដិសម​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​លើ​លោក ។

Mourinho ថាកីឡាកររូបនេះអាចមានតម្លៃខ្លួនថ្លៃ ​ជាងតម្លៃខ្លួនរបស់ Messi និង Ronaldo បូកបញ្ចូលគ្នាទៅទៀត ។ ទាក់ទងទៅនឹងតម្លៃខ្លួនកីឡាករវ័យក្មេងរូបនេះ លោកបានពន្យល់ថា កីឡាកររូបនេះទើបតែមានវ័យ ២០ ឆ្នាំទេ ប៉ុន្តែមើលទៅលើសមត្ថភាពមានភាពលេចធ្លោជាងកីឡាករ Messi និង Ronaldo ទៅទៀត ហើយអ្វីដែលពិសេសនោះគឺយើងមិនអាចដឹងបានទេថា តើ ១០ ឆ្នាំខាងមុខគេនឹងក្លាយទៅជាកីឡាករដ៏ល្បីយ៉ាងណា ។

ងាកមកមើល ពីកីឡាករ Ronaldo និង Messi ដែល​មាន​អាយុ​លើស​ពី​ ៣០ ​ឆ្នាំ លោកបានបន្ថែមថា ពួកគេមិនអាចលេងបាល់បានលើសពី ៥ ឆ្នាំទៀតឡើយ ហើយកម្លាំងរបស់គេនឹងថយចុះ ដូច្នេះគ្មានអ្វីដែលធ្វើឱ្យកីឡាករទាំង ២ នេះ មានតម្លៃខ្លួនថ្លៃជាង Mbappe ឡើយ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ beIN Sports

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored