Connect with us

កីឡា

David Beckham ត្រូវបានប៉ូលិលផាកពិន័យ បន្ទាប់ពីបំពាននឹងច្បាប់មួយរបស់អង់គ្លេស

on

Advertisement

David Beckham អតីត​កីឡាករ​ Manchester United និង​ Real Madrid ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជិះ​ក្នុង​រថយន្ត​ទំនើប​ Bentley ដែលមានតម្លៃ​ជាង ​១ ​សែន​ដុល្លារ​ ដោយ​បើកបរ​បណ្ដើរ​ ប្រើប្រាស់​ទូរស័ព្ទ​បណ្ដើរ ដែលជាទង្វើខុសច្បាប់ចរាចរណ៍មួយ ។

តាមរយៈភស្តុតាងនេះ ប៉ូលិសបានបើកការស៊ើប​អង្កេត​ និង បានធ្វើការ​ចោទ​ប្រកាន់​អតីតកីឡាករដ៏ល្បីមួយរូបនេះពីបទល្មើសចរាចរណ៍ ដែលបានប្រើប្រាស់ទូរស័ព្ទអំឡុងពេលបើកបរ ។ ចំពោះរឿងនេះ អតីតកីឡាករ David Beckham ក៏បានទទួលសារភាពកំហុសរបស់ខ្លួន និង ព្រមទទួលការផាកពិន័យទៅតាមច្បាប់ផងដែរ ។

គួរបញ្ជាក់ផងដែរថា កាល​ពី​ឆ្នាំ​ ១៩៩៩​ អតីតកីឡាករ Beckham ​ធ្លាប់​ត្រូវ​ពិន័យ​មិន​ឱ្យបើកបរ​រយៈ ៨​ ខែ​ដោយសាល្មើស​ច្បាប់​ចរាចរណ៍ ។ ជាមួយការល្មើសជាថ្មីនេះ រូបគេអាច​ប្រឈម​មុខ​នឹង​ការ​ដក​ពិន្ទុ​ ឬ ​ពិន័យ​មិន​ឱ្យបើកបរ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ​ និង ​អាច​ពិន័យ​ជា​ប្រាក់​ ២០០​ ផោន​ ដោយសារ​បំពាន​ច្បាប់​ចរាចរណ៍​របស់​អង់គ្លេស ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ GL

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored