Connect with us

កីឡា

គួរឱ្យសោកស្តាយ Ronaldinho មិនអាចចេញពីប្រសុីលមកកម្ពុជា ដូចការសន្យាបានឡើយ

on

Advertisement

កីឡាករខ្សែប្រយុទ្ធដ៏ល្បីល្បាញ Ronaldinho​ ដែលមានគម្រោងធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​យើង​នៅ​ខែ​មីនា​​នេះ​ត្រូវបានលុបចោលវិញហើយ ដោយសារតែមានបញ្ហាលិខិតឆ្លងដែន ។

ការប្រកាសលុបចោលនេះ បានធ្វើឱ្យអ្នកស្នេហាវិស័យបាល់ទាត់ និង កីឡាករសញ្ជាតិប្រសុីលរូបនេះ មានការខកចិត្តយ៉ាងខ្លាំង ប៉ុន្តៃមានការប្រកាសដែរថា ជើងឯកក្នុង​ការ​ប្រកួត​ពានរង្វាន់​ Tiger​ Street Football ២០១៩ ដែលប្រារព្ធឡើងនៅ​រាជធានី​ភ្នំពេញ​ នៃប្រទេសកម្ពុជា អាចនឹងមានឱកាសទៅជួបលោកផ្ទាល់ដល់ប្រទេសប្រសុីល ហើយលោកក៏អាចនឹងមកកម្ពុជាសាជាថ្មីនៅពេលក្រោយ ពោលគឺពេលដែលលោកដោះស្រេាយបញ្ហាលិខិតឆ្លងដែននេះរួចរាល់ ។

គួរបញ្ជាក់ផងដែរថា ការមកកម្ពុជានេះ គឺតបតាមការអញ្ជើញរបស់កម្មវិធី Tiger​ Street Football ២០១៩ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយកាលពីឆ្នាំមុនបានអញ្ជើញអតីតកីឡាករល្បីរបស់អង់គ្លេស Ryan Giggs មកចូលរួម ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ Tiger​ Street

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored