Connect with us

កីឡា

បែករឿងខ្ទេច ! ជម្រើសជាតិកាយវប្បកម្មម្នាក់ទម្លាយថា ក្រសួងមិនដែលជួយអ្វីឡើយ រាល់ការចំណាយក្នុងការប្រកួតអន្តរជាតិនានា !

on

Advertisement

តាមរយៈគណនីហ្វេសប៊ុគ Ra James ដែលត្រូវបានគេស្គាល់ថាជាកីឡាករជម្រើសជាតិកាយវប្បកម្មមួយរូប ដែលមានឈ្មោះពិតថា ណុប សុបិន្ត បានបង្ហោះសារមួយបកស្រាយពីការចំណាយក្នុងការប្រកួតអន្តរជាតិនានារបស់ខ្លួន ថាមិនដែលមានក្រសួងរ៉ាប់រងឡើយ គឺមានតែសហព័ន្ធតែមួយគត់ដែលរ៉ាប់រងពួកគាត់ទាំងហូបចុក ស្នាក់នៅ និង សំបុត្រយន្តហោះ ។

នៅក្នុងសារបង្ហោះនោះមានន័យដូចតទៅ «តាំងពីចាប់ផ្ដើមប្រកួតតំណាងជាតិមកអ្វីៗគឺកីឡាករ និង សហព័ន្ធជាអ្នកដោះស្រាយទាំងស្រុង ទាំងរបបអាហារ ទាំងអាហារបំប៉ន ទាំងសំបុត្រយន្តហោះ ទាំងថ្លៃចុះឈ្មោះប្រកួត តើក្រសួងគាត់បានឱ្យអ្វីខ្លះដល់ពួកខ្ញុំគឺអត់មានទេ គាត់ថាទាល់តែទៅប្រកួតបានមេដាយទើបបានប្រាក់រង្វាន់ បើអត់បានមេដាយទេ អ្វីៗដែលខ្ញុំបានចំណាយពីខាងលើមកគឺខាតបង់ទាំងស្រុង ហើយក៏អស់មិនតិចនោះដែរ មួយប្រកួតៗគឺពួកខ្ញុំធ្វើសាច់អស់រាប់ពាន់ដុល្លារ បើបានមេដាយគ្រាន់បានមកវិញខ្លះ តែបើអត់បានមេដាយវិញគឺចប់ហើយ ហ៊ឺ… បើមុនពេលប្រកួតក្រសួងជួយពួកខ្ញុំត្រឹមតែទ្រូងមាន់មួយគីឡូ និង ពងមាន់ដប់គ្រាប់ក៏ពួកខ្ញុំអស់ចិត្តដែរ តែនេះអត់មានទេតាំងពីដើមមកម្លេ៉ះ តើឱ្យពួកខ្ញុំបន្តរធ្វើអីទៀត ពួកខ្ញុំទៅមុខលេងរួចហើយ ពួកខ្ញុំហត់ហើយ ពួកខ្ញុំមិនអាចបន្តរទៅមុខទៀតបាននោះទេ ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រពួកខ្ញុំរហូតមក សូមអរគុណ» ។

គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាកាយវប្បកម្ម បានរងភាពរង្គោះរង្គើររហូតឈានដល់ផ្អាកសកម្មភាពបណ្តោះអាសន្ន ដោយសារតែមានរឿងអាស្រូវជាមួយនឹងក្រសួងអប់រំរឿងប្រាក់រង្វាន់មេដាយមាស មានការធ្លាក់ចុះរហូតដល់ទៅ ១០០ លានរៀល ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ Ra James

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored