Connect with us

កីឡា

ជើងខ្លាំងគុនខ្មែរ រិន សារ័ត្ន ត្រូវជួបជាមួយកីឡាករលំដាប់របស់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា

on

Advertisement

កីឡាករគុនខ្មែរ រិន សារ័ត្ន ត្រូវបានស្ថាប័នប្រដាល់ ONE Championship ផ្គូរផ្គងឱ្យជួបជាមួយនឹងកីឡាករមីយ៉ាន់ម៉ាកាត់អាមេរិកាំង​ Tial Thang ​ថ្ងៃ​ទី ​៨​ ខែ​មីនា ឆ្នាំ​២០១៩ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ។

ចំពោះកីឡាករមីយ៉ាន់ម៉ាម្នាក់នេះ ដ្បិតតែមិនដែលប្រកួតនៅលើសង្វៀន ONE Championship នេះមែន ប៉ុន្តែរូបគេធ្លាប់ឡើងសង្វៀននៅអាមេរិកជាច្រើនលើកច្រើនសារ និង មានជំនាញការ៉ាតេដូ ដែលធ្លាប់ឈ្នះខ្សែក្រវ៉ាត់ និង ពានជាច្រើន ហើយអាចចាត់ទុកជាកីឡាករលំដាប់មួយរូបរបស់មីយ៉ាន់ម៉ាទៀតផង ។

ចំពោះកីឡាករកម្ពុជាវិញ​ ក៏ធ្លាប់មានប្រវត្តិ​ឡើង​សង្វៀន​​គុន​ចម្រុះ​ MMA រហូតដល់ទៅ ៩​ ដង​ផងដែរ ដោយធ្លាប់បាន​ឈ្នះ​ ៣​ និង ​ចាញ់​ ៦​ ដង ដែលប្រកួតចុងក្រោយបានចាញ់កីឡាករឥណ្ឌូនេសុី នៅលើទឹកដីប្រទេសថៃកាលពីជាង ៤ ខែមុន ៕

ដោយ ៖ ​ឃូរ៉ា
ប្រភព ៖ ONE

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored