Connect with us

កីឡា

កប់ណាស់ ! កីឡាករកាតារ ដែលលើកពាន Asian Cup ទទួលបានរង្វាន់គាប់ចិត្តគ្មាន ២ លើលោក!

on

Advertisement

ក្រុមកីឡាករជម្រើសជាតិកាតារ ដែលបានជួយលើកមុខមាត់ប្រទេសជាតិដោយធ្វើបានយ៉ាងល្អក្នុងការប្រកួតពានរង្វាន់ធំបំផុតប្រចាំទ្វីបអាសុី ត្រូវបានគេដឹងថាទទួលបានរង្វាន់ជាទីគាប់ចិត្ត ពីមេដឹកនាំប្រទេសអ្នកមានមួយនេះ ក្រោយក្រុមនេះបានបំបែកឯតទគ្គកម្មជាច្រើន ដូចជា ក្រុមស៊ុតបានច្រើនជាងគេ, របូតគ្រាប់តែ ១ គ្រាប់, មានក្រុមតែ ១ ដែលអាចស៊ុតបញ្ចូលទីបាន, មានកីឡាកររកគ្រាប់បាល់ច្រើនជាងគេបង្អស់តាំងពីកកើតឡើងពាននេះ, មិនដែលចាញ់ក្នុងពាននេះ និង ជាលើកទី ១ ដែលប្រទេសនេះទទួលបានជើងឯកនេះ ។

ក្នុងនោះដែលរង្វាន់ទាំងនោះរួមមាន ផ្ទះ​មួយ​ល្វែង​នៅ​ទីក្រុង​ឡុងដ្រ៍ ​អម​ជាមួយ​ប្រាក់​សុទ្ធ ​២​ លាន​ផោន ​ឡាន Luxus ​ស៊េរី​ទំនើប​ផុត​លេខ ​អ្វីដែលបានផ្តល់ជូនជាពិសេសនោះគឺ កីឡាករទាំងអស់នឹង​ទទួល​បាន​ប្រាក់​ខែ​អស់​មួយ​ជីវិត​ថែម​ទៀត​ផង ដែលអាចនិយាយបានថាជារង្វាន់ដែលគ្មានពីរលើលោក ដោយសារតែមិនដែលមានក្រុមជម្រើសជាតិមួយណាលើលោកហ៊ានផ្តល់ជូនក្រុមកីឡាករខ្លួនឡើយ ទោះបីជាគ្រងជាម្ចាស់ជើងឯកពិភពលោកក៏ដោយ ។

គួររំឭកផងដែរថា កាលពីសប្តាហ៍មុន ក្រុមបាល់ទាត់ជម្រើសជាតិកាតារ បានលើកពាន AFC Asian Cup 2019 ក្រោយលត់ម្ចាស់ជើងឯក ៤ សម័យកាល ជប៉ុនក្នុងលទ្ធផលដាច់មាត់ ៣ ទល់នឹង ១៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ Asian Cup

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored