Connect with us

កីឡា

កូនខ្មែរមួយរូបនាំយកគុនខ្មែរ ទៅសង្វៀន GLORY ដំបូងបង្អស់ (វីដេអូ)

on

Advertisement

កីឡាករ​គុនខ្មែរ​ សំ សុវណ្ណកេសា ដែលជាខ្មែរ​អាមេរិកមួយរូប បានធ្វើឱ្យសង្វៀនលំដាប់ពិភពលោក GLORY បានស្គាល់នូវក្បាច់គុនប្រដាល់គុនខ្មែរ ដោយបានប្រកួតជាមួយនឹងកីឡាករអាមេរិកាំង ក្នុងប្រភេទប្រដាល់គុនខ្មែរទំងន់ ៦៥ គីឡួក្រាម ។

មិនមែនជាការប្រកួតលើកទីមួយមែន តែកីឡាកររូបនេះគឺជាកីឡាករខ្មែរដំបូងដែលបានទៅប្រកួតលើសង្វៀនមួយនេះ។ ក្នុងនោះដែររូបគេធ្លាប់ប្រកួតបែបនេះ ៤ លើកមកហើយលើសង្វៀនផ្សេងៗគ្នា ដោយលទ្ធផល ឈ្នះ ១ លើក និង ចាញ់ ៣ លើក ។ ការប្រកួតលើកនេះ កីឡាករកម្ពុជា សំ សុវណ្ណកេសា បានប្រកួតចាញ់ពិន្ទុ កីឡាករអាមេរិកាំង Kou Lee ​ឈ្នះ​ជា​ឯកច្ឆន្ទ​លើ សុវណ្ណ​កេសា ។

គួរបញ្ជាក់ផងដែរថា កីឡាករ​គុនខ្មែរ​ សំ សុវណ្ណកេសា ​មាន​ឈាម​ជ័យ​ខ្មែរ​ រស់​នៅ​រដ្ឋ California ឡើង​ប្រកួត​លើ​សង្វៀន​ដ៏​ធំ​លំដាប់ពិភពលោក Glory នេះលើកទី ២ ហើយ ដែល​ការ​ប្រកួត​ទី​មួយ​របស់គេ​បាន​បរាជ័យ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ GLORY

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored