Connect with us

កីឡា

មិនមានឡើយ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ក្នុងបញ្ជីឈ្មោះកីឡាករ Cambodia All Stars ត្រៀមប៉ះ Muangthong United

on

Advertisement

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញនូវបញ្ជីឈ្មោះកីឡាករទាំងអស់សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា ថៃ រវាងក្រុម K Cement Cambodia All stars vs SCG Muangthong United ដែលនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច នៅលើវាលស្មៅពហុកីឡដ្ឋានជាតិ ។

ក្នុងបញ្ជីឈ្មោះកីឡាករទាំង ២៧ រូប គេមិនបានឃើញនូវឈ្មោះកីឡាករ ២ រូបរបស់កម្ពុជា ដែលលេងនៅលីគកំពូលម៉ាឡេសុីឡើយ គឺ ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ដោយសារតែរូបគេទាំង ២ កំពុងមមាញឹកខ្លាំងនៅឯម៉ាឡេសុី សម្រាប់រដូវកាល ២០១៩ នេះ ម្យ៉ាងវិញទៀតគ្រូបង្វឹកចង់ឱ្យមានកីឡាករដទៃទៀតបានចូលរួមក្នុងក្រុមនេះ ព្រោះនេះគឺជាការប្រកួតមិត្តភាពដែលជាឱកាសល្អសម្រាប់ពួកគេ ។

សម្រាប់ការប្រកួតនេះផងដែរ លោក Karn Jantarat ប្រធាន និង ជានាយកប្រតិបត្តិរបស់ក្លឹប Muangthong United ដែលជាក្លិបឈានមុខមួយរបស់ថៃមួយនេះបានបង្ហើបឱ្យដឹងថា ការប្រកួតនេះធ្វើឲ្យលោកអាចរកឃើញកីឡាករកម្ពុជាល្អៗរបស់កម្ពុជា ដើម្បីនាំពួកគេនាំទៅប្រកបអាជីពនៅលីគថៃជាមួយក្លិបលីគនានានៅប្រទេសថៃនាពេលអនាគត ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ NagaworldFC

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored