Connect with us

កីឡា

អ្នកចាំទីថៃ ត្រូវអ្នកគាំទ្រ និង កីឡាករម៉ាឡេសុី Troll កប់ៗ ក្រោយនិយាយពាក្យមួយម៉ាត់

on

Advertisement

ក្រោយក្រុមជម្រើសជាតិម៉ាឡេសុី ទម្លាក់ក្រុមថៃ ពីពានរង្វាន់ AFF SUZUKI CUP 2018 កាលពីយប់មិញ ក្រុមអ្នកគាំទ្រ របស់ម៉ាឡេសុី បានបង្ហោះរូបភាពជាច្រើនសន្លឹកឌឺដងដាក់អ្នកចាំទីរបស់ក្រុមជម្រើសជាតិថៃ។

ការឌឺដងរបស់អ្នកគាំទ្រម៉ាឡេសុីនេះ គឺក្នុងន័យតបត ជាមួយនឹងការនិយាយពាក្យមួយឃ្លា របស់អ្នកចាំទីថៃ ដែលបាននិយាយក្នុងសន្និសិទកាសែតមុនការប្រកួតមួយថ្ងៃថា រូបគេសង្ឃឹមថា ក្រុមម៉ាឡេសុីនឹងគេងលក់ស្រួលយប់នេះ ព្រោះថ្ងៃស្អែកពួកគេនឹងជួបសុបិនដ៏អាក្រក់មួយ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែក្រុមកីឡាករនៃជម្រើសជាតិម៉ាឡេសុី ក៏បានធ្វើវីដេអូឌឺដងមួយឱ្យអ្នកចាំទីថៃម្នាក់នេះផងដែរ។

យ៉ាងណាមិញ ការឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ម៉ាឡេស៊ី ​អាច​នឹង​ជួប​ក្រុម​វៀតណាម ឬ ​ហ្វីលីពីន ​ដោយ​ពួកគេ​នឹង​ប្រកួត​កាត់​សេចក្ដី​នៅ​ល្ងាច​ម៉ោង ​៧:៣០​នាទី​ នេះ​ដែរ។ ​ដោយ​ជើង​ទី​១ ​កន្លង​ទៅ ​វៀតណាម​បាន​យក​ឈ្នះ​ហ្វីលីពីន​ក្នុង​លទ្ធផល ២-១ ​រួច​ទៅ​ហើយ៕

ដោយ៖ ​ឃូរ៉ា

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored