Connect with us

កីឡា

សុខ ធី ត្រូវពិន័យមិនឲ្យឡើងសង្វៀនទាំងក្នុងស្រុក និង ក្រៅស្រុក រយៈពេល៦ខែ

on

Advertisement

កីឡាករប្រដាល់ដ៏ល្បីល្បាញ សុខ ធី ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដាក់ពិន័យមិនឲ្យចូលរួមប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល៦ខែ។

ការពិន័យនេះ ធ្វើឡើងបន្ទាប់ពីកីឡាកររូបនេះ​ និង គ្រូបង្វឹកបានដាក់ពាក្យស្នើរសុំសើរើលទ្ធផលឡើងវិញ ក្រោយពេលដែលរូបគេចាញ់កីឡាករថៃ នៅសង្វៀន CNC ហើយសម្រេចដកខ្លួនចេញពីកម្មវិធីប្រកួតតែម្តង។ ជាលទ្ធផលក្រុមត្រួតពិនិត្យលទ្ធផលរបស់ សហព័ន្ធបានសម្រេចដាក់ពិន័យនេះ ក្រោយពេលរកឃើញថាលទ្ធផល ពិតជាត្រឹមត្រូវ ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ នោះទេ ដែលកីឡាកររូបនេះ មានការមិនពេញចិត្តចំពោះលទ្ធផលប្រកួតចាញ់របស់គេ។ ដោយលើកមុនកីឡាកររូបនេះ បានសម្តែងការមិនពេញចិត្តចំពោះការប្រកួតលើសង្វៀនអន្តរជាតិ One Championship ដែលរូបគេចាញ់អ្នកប្រដាល់ថៃ ក្នុងប្រភេទកីឡាប្រដាល់គុនខ្មែរនេះផងដែរ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored