Connect with us

កីឡា

កីឡាករប្រដាល់ កម្ពុជា គង់ សំបូរ ទទួលបានកុងត្រាជាមួយ One Championship

on

Advertisement

កាលពីពេលថ្មីៗនេះ កីឡាករប្រដាល់គុនខ្មែរមកពីខេត្តសៀមរាប គង់​ សំបូរ​ ត្រូវបានស្ថាប័នប្រដាល់ក្បាច់គុនចម្រុះប្រចាំទ្វីបអាសុី ចុះកុងត្រាដើម្បីយកទៅប្រកួតក្នុងកម្មវិធី ONE Championship។

គង់​ សំបូរ​ នឹង​ត្រូវប្រកួត​​ក្នុងប្រភេទ Super Series​ (ប្រដាល់បុរាណ) នា​ពេល​ខាង​មុខឆាប់ៗនេះ​ បន្ទាប់​ពី​ជើង​ខ្លាំង​វ័យ​ក្មេង​​របស់​កម្ពុជា​ សុខ ធី ដែលធ្លាប់បាន​បង្ហាញ​មុខ​ ២​ ដង​ហើយ ។ យ៉ាងណាគេ​មិន​ទាន់​ដឹង​ថា​​ កីឡាករ​កម្ពុជា​​រូប​នេះ​នឹង​ត្រូវ​ឡើង​សង្វៀន​ថ្ងៃ​ណា​ឱ្យ​ប្រាកដ​​នោះ​ទេ ដោយ​ ONE​ Championship នឹង​រៀបចំ​ចាប់​គូ​ឆាប់​​ៗ​នេះ ទោះ​ជា​ទើបតែចុះ​កុងត្រា​​ថ្មី​ក៏​ដោយ។

គូសបញ្ជាក់ផងដែរថា កីឡាករ គង់ សំបូរ គឺជាកីឡាករប្រដាល់មក​ពី​ក្លិប​ អាណា​ចក្រ​ប្រយុទ្ធ​ ខេត្ត​សៀមរាប​​ ។ ពេលនេះ គង់​ សំបូរ​ កំពុងតែ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​ឡើង​សង្វៀន​នា​ពេល​ខាង​មុខឆាប់ៗនេះ៕

ដោយ៖ ​Coura
ប្រភព៖ ONE

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored