Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងរៀបចំតុបតែងយ៉ាងស្រស់ស្អាតជាថ្មី ត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើកទី ១២
កីឡា សង្គម

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងរៀបចំតុបតែងយ៉ាងស្រស់ស្អាតជាថ្មី ត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើកទី ១២

អត្ថបទដោយ​៖ Pandaa ឧសភា ២៦, ២០២៣

កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅក្រសួងព័ត៌មានបានចុះផ្សាយថា ពេលនេះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងតែរៀបចំតុបតែងលម្អជាថ្មីម្ដងទៀតសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែលនឹងចាប់ផ្ដើមនៅដើមខែមិថុនាខាងមុខនេះ។

ក្រោយពីព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាលើកដំបូង បានបញ្ចប់ទៅដោយជោគជ័យ និង មោទកភាព ជាថ្មីម្ដងទៀតកម្ពុជា ក៏ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលជាធម្មតា តែងប្រារព្ធធ្វើឡើងក្រោយពេលស៊ីហ្គេម បានបញ្ចប់ និង ធ្វើឡើងរយៈពេល ២ ឆ្នាំម្ដងដូចស៊ីហ្គេមដែរ។

ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ ប្រាកដណាស់ថាកម្ពុជា នឹងធ្វើឱ្យបានល្អ មានភាពល្អិតល្អន់ និង ច្បាស់លាស់ ដើម្បីឱ្យព្រឹត្តិការណ៍នេះក្លាយជាបទពិសោធន៍ដ៏អស្ចារ្យថ្មីមួយបន្ថែមទៀត និង មិនអាចបំភ្លេចបានសម្រាប់ទាំងអស់គ្នា។ ហើយក្រោយពីបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ី អាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ រួចរាល់ ទីតាំងពាក់ព័ន្ធទាំងអស់ ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បាននឹងកំពុងរៀបចំសារជាថ្មីម្ដងទៀត ដើម្បីត្រៀមស្វាគមន៍ ព្រឹត្តិការណ៍ ប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ដែលឈានមកដល់ឆាប់ៗខាងមុខ។

គួរបញ្ជាក់ដែរ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នឹងចាប់ផ្ដើមពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ៕

រូបភាពដោយ ៖ ក្រសួងព័ត៌មាន

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់