រំភើប! ម្ចាស់ពាន World Cup អាហ្សង់ទីន នឹងមកប្រកួតមិត្តភាពជាមួយម្ចាស់ពានស៊ីហ្គេមទី ៣២ នៅខែក្រោយ
ជារឿងដ៏គួរឱ្យរំភើប និង ភ្ញាក់ផ្អើល សម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ ដោយម្ចាស់ពាន World Cup ឆ្នាំ ២០២២ អាហ្សង់ទីន នឹងធ្វើដំណើរកម្សាន្តមកតំបន់អាស៊ីធ្វើការប្រកួតមិត្តភាព ដោយនឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអូស្ត្រាលី នៅប៉ីជីង ប្រទេសចិន នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ និង ប្រកួតជាមួយក្រុមជម្រើសជាតិប្រទេសឥណ្ឌូនេស៊ី នៅទីក្រុង ចាកាតា នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣។ នេះបើតាមការឱ្យដឹងពីសារព័ត៌មានបរទេស South China Morning Post នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ នេះ។
គួរឱ្យដឹងផងដែរថា ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលនឹងត្រូវបើកទ្វារកីឡដ្ឋាន នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ ទទួលស្វាគមន៍ម្ចាស់ពាន World Cup អាហ្សង់ទីន គឺទើបតែឈ្នះបានមេដាយមាសស៊ីហ្គេម ២០២៣ ក្រោយយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិថៃ នាពេលថ្មីៗនេះ ខណៈការប្រកួតធ្វើឡើងនៅកម្ពុជាយើង៕
ប្រភព ៖ South China Morning Post