មិនធម្មតា ត្រឹមតែប៉ុន្មានថ្ងៃសោះ កម្ពុជា ដណ្ដើមបាន មេដាយកម្រិតពិភពលោក ៤
គិតក្នុងខែតុលានេះ ពីថ្ងៃទី៥ មកទល់នឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៨ កីឡាករ កីឡាការនីកម្ពុជា ដណ្តើមបានមេដាយមាស ចំនួន៣ និង មេដាយប្រាក់១ ពីកម្មវិធីប្រកួតកីឡាផ្សេងៗគ្នា នៅទូទាំងពិភពលោក។
ក្នុងនោះដែរ មេដាយដែលកីឡាករ កីឡាការនីកម្ពុជា ទទួលបានមាន៖
១. កីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ ចាប់ដៃគ្នាដណ្ដើមបាន មេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតប៉េតង់កម្រិតពិភពលោក Trophee L’Equipe ពីវិញ្ញាសាវាយគូនារីនៅប្រទេសបារាំង។
២. កីឡាការិនី អ៊ុន ស្រីយ៉ា បានយកឈ្នះម្ចាស់ផ្ទះបារាំង ដណ្ដើមមេដាយមាស ក្នុងការប្រកួតព្រឹត្តិការណ៍ប្រកួតប៉េតង់កម្រិតពិភពលោក Trophee L’Equipe នៅបារាំង។
៣. កីឡាកីឡាការិនីខ្មែរ-អាមេរិក Casandre Nico Tubbs ទទួលបានមេដាយមាស កីឡាតេក្វាន់ដូ នៅទឹកដីអាមេរិក នាព្រឹត្តិការណ៍ G2 President Cup ប្រភេទទម្ងន់៦២គីឡូក្រាម។
៤. កីឡាករប្រណាំងម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ទទួលបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក ដែលដំណាងឲ្យក្លឹប Flamingo jet ski racing team របស់កម្ពុជា លើវិញ្ញាសា Ski Modified៕
ដោយ៖ Coura