Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ប្រធាន FIFA រងការរិះគន់ដូចព្យុះ ក្រោយឈរថត Selfie ទាំងញញឹមក្បែរមឈូសរបស់ Pele
កីឡា

ប្រធាន FIFA រងការរិះគន់ដូចព្យុះ ក្រោយឈរថត Selfie ទាំងញញឹមក្បែរមឈូសរបស់ Pele

អត្ថបទដោយ​៖ Trassi មករា ៤, ២០២៣

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA លោក Gianni Infantino កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ក្រោយ​ពី​រូបលោក​ឈរ​ថត Selfie ទាំង​ទឹក​មុខ​ញញឹម​ពព្រាយ ក្បែរ​មឈូស​របស់​ស្តេច​កីឡាករ​បាល់ទាត់​ប្រេស៊ីល Pele។

កាល​ពី​ថ្ងៃ​ទី ០២ ខែ​មករា ឆ្នាំ ២០២៣ កន្លង​ទៅ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ពហុកីឡដ្ឋាន Vila Belmrio នា​ក្រុង Santos ប្រទេស​ប្រេស៊ីល​ហើយ ដើម្បី​អញ្ជើញ​ចូលរួម​ពិធី​បុណ្យ​សព​របស់​ស្តេច​កីឡាករ​បាល់ទាត់ Pele។

យ៉ាង​ណា​មិញ វត្តមាន​នៃ​ប្រធាន FIFA នា​ពិធី​បុណ្យ​សព​របស់ Pele នេះ បែរ​ជា​ទទួល​រង​ការ​មិន​ពេញ​ចិត្ត​ខ្លាំង​ពី​សំណាក់​មហាជន​ជាច្រើន​ទៅ​វិញ ក្រោយ​រូបលោក​បាន​បង្ហាញ​សកម្មភាព​មិន​សមរម្យ ឈរ​ថត Selfie នៅ​ក្បែរ​មឈូស​របស់ Pele។ មហាជន​មួយ​ចំនួន​បាន​លើក​ឡើង​ថា លោក Gianni Infantino គឺ​ពិត​ជា​គ្មាន​ការ​អៀន​ខ្មាស ខណៈ​មួយ​ចំនួន​ក៏​លើក​ឡើង​ធ្ងន់ៗ​ថា ៖«តើ​គាត់​ខ្លាច​អត់​បាន​ថត​រូប​មែន? ទាំង​ដែល Pele សម្រាន្ត​នៅ​ទីនោះ? ពិត​ជា​មិន​សមរម្យ​មែន»។

ទោះ​ជា​យ៉ាង​ណា ក្រោយ​ទទួល​រង​មតិ​រិះគន់​ដូច​ទឹក​បាក់​ទំនប់​បែប​នេះ លោក​ប្រធាន​សហព័ន្ធ​កីឡាបាល់​ទាត់​អន្តរជាតិ FIFA រូប​នេះ ក៏​បាន​ធ្វើ​ការ​បង្ហោះ​លើ​គណនី Instagram បកស្រាយ​ប្រាប់​មហាជន​ថា រូបលោក​គឺ​មាន​អារម្មណ៍​ថា ខក​ចិត្ត នៅ​ពេល​រង​ការ​រិះគន់​បែប​នេះ។ លោក​បាន​បន្ត​ទៀត​ថា កាល​ដែល​លោក​ថត Selfie នោះ​គឺ​ដោយសារ​តែ​ក្រុម​ការងារ និង សាច់ញាតិ​របស់​លោក Pele ស្នើ​សុំ​ថត​រូប​ជាមួយ​លោក ហើយ​ពួកគេ​មិន​ដឹង​ថា​ថត​របៀប​មិច ទើប​ហុច​ទូរស័ព្ទ​ឱ្យ​លោក​ជា​អ្នក​កាន់​ថត​បែប​នេះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់