សូលទីឡូអង្គរ ប្រកាសចែកផ្លូវជាមួយ កីឡាករក្នុងស្រុក ៤ រូប ក្រោយចប់រដូវកាល ២០១៨
លីគកំពូលកម្ពុជារដូវកាលកម្ពុជា បានបញ្ចប់ហើយ កាលពីពេលថ្មីៗនេះ ដោយក្រុមណាហ្គាវើល ជាម្ចាស់ជើងឯក។ ចំណែកឯក្រុម សូលទីឡូអង្គរ ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ដោយអាចរក្សាខ្លួននៅក្នុងលីគកំពូលកម្ពុជានៅរដូវកាលក្រោយបន្តទៀត។
ងាកមកមើលកីឡាករវិញ ក្រុមមួយនេះទើបតែបានប្រកាសលា ជាមួយកីឡាករក្នុងស្រុកចំនួន៤រូបភ្លាមៗ ក្រោយពីលីគកំពូលកម្ពុជាឆ្នាំ២០១៨ នេះបានបិទបញ្ចប់។
កីឡាករទាំង៤រូបនោះរួមមាន កីឡាករខ្សែការពារ ឡុង បូរាណ, កីឡាករខ្សែប្រយុទ្ធ ជឿន ពិសិដ្ឋ, កីឡាករខ្សែប្រយុទ្ធ កូរណៃ អាន់សារី, កីឡាករខ្សែការពារ សេង កូសែន។ គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កុងត្រាទៅ កីឡាករទាំង៤រូបនេះ នៅមិនទាន់មានព័ត៍មានអំពី ការទៅចូលរួមក្លិប ណាមួយបន្តទៀតនៅឡើយទេ៕
ដោយ៖ Coura ប្រភព (SoltiloAngkorFC)