គេសង្កេតឃើញថា បច្ចុប្បន្ននេះវិស័យកីឡាបាល់ទាត់របស់កូរ៉េ កំពុងតែរីកដុះដាលខ្លាំងមិនចាញ់ប្រទេសដទៃឡើយ ដោយមានកីឡាករក្មេងៗពោរពេញដោយសមត្ថភាពជាច្រើននាក់ ជាអ្នកប្រយុទ្ធក្នុងទីលាន ព្រមទាំងមានសម្រស់ស្រស់ស្អាត ស្រស់សង្ហា មិនចាញ់តារា K-pop ដែលកំពុងអង្រួនបេះដូងមហាជនអ្នកគាំទ្រឱ្យរំជើបរំជួល។ ខាងក្រោមនេះ គឺជាកីឡាករបាល់ទាត់រូបសង្ហារបស់កូរ៉េ ដែលកំពុងពង្រាយមន្តស្នេហ៍លើទីលាន ៖
១. Cho Gue Sung
ប្រុសស្អាត Cho Gue Sung ត្រូវបានគេដឹងថា ជាកីឡាករក្រុមជម្រើសជាតិរបស់កូរ៉េ ពាក់អាវលេខ ៩។ លោកបានលេចមុខលើទីលានបាល់ទាត់ នាប្រទេសកាតា សម្រាប់ FIFA World Cup 2022 កន្លងទៅនេះ ហើយក៏ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអ្នកគាំទ្រឃើញហើយលង់ស្រឡាញ់ ព្រោះតែសម្រស់ស្រស់សង្ហា ព្រមទាំងសមត្ថភាពប្រើថ្វីជើងទាត់បាល់ដ៏ល្អរបស់លោក។
២. Son Heung Min
អ្នកគាំទ្រភាគច្រើនបានស្គាល់មកហើយនូវកីឡាករបាល់ទាត់ល្បីសញ្ជាតិកូរ៉េខាងត្បូង Son Heung Min ដែលបានលេចមុខក្នុងទីលាន និង ការប្រកួតរាប់ភ្លេចនោះ។ ក្រៅពីមានសមត្ថភាពល្អ ជាកីឡាករកំពូលរបស់ប្រទេសហើយ Heung Min ថែមទាំងមានរូបសម្រស់ស្រស់សង្ហា ព្រមជាមួយនឹងអត្តចរិតក៏រឹតតែគួរឱ្យស្រឡាញ់ទៅទៀត ដែលធ្វើឱ្យមហាជនអ្នកគាំទ្រស្រឡាញ់ស្ទើរលេប។
៣. Jeong Seung Won
ប្រិយមិត្តប្រាកដជាមិនទាន់ភ្លេចនៅឡើយទេ នូវកីឡាករបាល់ទាត់ Jeong Seung Won ដែលបានលេចមុខក្នុងកីឡាអូឡាំពិក ២០២០ កន្លងទៅនេះ។ សម្រស់របស់លោក ពិតជាធ្វើឱ្យអ្នកគាំទ្រទប់អារម្មណ៍សឹងមិនបានឡើយ ព្រោះមើលទៅសាច់ឈាមរបស់លោកសភ្លឺចែងចាំងដូចមនុស្សស្រី ចំណែករូបរាងសង្ហាមិនចាញ់តារា K-pop ឡើយ៕