Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្ដៅៗ! អ្នកចាំទីកម្ពុជា ហ៊ុល គីមហុយ ឆ្លងកូវីដ-១៩ អំឡុងពេលបំពេញភារកិច្ចនៅឥណ្ឌា
កីឡា

ក្ដៅៗ! អ្នកចាំទីកម្ពុជា ហ៊ុល គីមហុយ ឆ្លងកូវីដ-១៩ អំឡុងពេលបំពេញភារកិច្ចនៅឥណ្ឌា

អត្ថបទដោយ​៖ Oudom Ngien មិថុនា ១៥, ២០២២

ក្រោយបញ្ចប់ភារកិច្ច ក្នុងព្រឹត្តការណ៍ការប្រកួតពានរង្វាន់វគ្គជម្រុះ AFC Asian Cup នៅឯប្រទេសឥណ្ឌា គោព្រៃកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងពូល ​D ដោយទទួលបានត្រឹមតែ ១ ពិន្ទុបុ៉ណ្ណោះត្រឡប់មកផ្ទះវិញ។ ពេលនេះអ្នកចាំទីដៃឆ្នើមរបស់គោព្រៃកម្ពុជា ហ៊ុល គីមហុយ តេស្ដឃើញវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ក្នុងនោះដែរ ផេកហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានបញ្ចាក់ឱ្យដឹងដែរថា៖ «កីឡាករជម្រើសជាតិកម្ពុជា ១ រូប ហ៊ុល គីមហុយ បានឆ្លងវីរុសកូវីដ ១៩ អំឡុងពេលបំពេញភារកិច្ចចូលរួមប្រកួតពានរង្វាន់វគ្គជម្រុះ AFC Asian Cup នៅប្រទេសឥណ្ឌា។ ហើយពួកគេនឹងបន្តស្នាក់នៅ និង ព្យាបាលនៅប្រទេសឥណ្ឌារហូតដល់ជាសះស្បើយ​»។

សូមរំឭកផងដែរថា ក្រោយបញ្ចប់ភារកិច្ចក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានរងការបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះឥណ្ឌាក្នុងលទ្ធផល ២ ទល់នឹង ០ និង ចាញ់ក្រោមថ្វីជើងហុង កុង ក្នុងលទ្ធផល ៣ ទល់នឹង ០ និងការប្រកួតចុងក្រោយគឺគោព្រៃកម្ពុជាបានទទួលលទ្ធផលមួយយ៉ាងគាប់ប្រសើរ ដោយបានស្មើរជាមួយនឹងជម្រើសជាតិអាហ្វហ្គានីស្ថានក្នុងលទ្ធផល ២ ទល់នឹង ២៕

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់