បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងការដឹកនាំកូនក្រុមក្នុងក្លិបយក្សអេស្ប៉ាញ Atlético Madrid ដោយជោគជ័យ និង ទទួលបានលទ្ធផលយ៉ាងល្អគាប់ប្រសើររួចមក ពេលនេះលោក Diego Simeone ដែលជាអ្នកចាត់ការទូទៅជនជាតិអាហ្សង់ទីនដ៏ជោគជ័យមួយរូប ស្រាប់តែបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលនាខេត្តសៀមរាប ប្រទេសកម្ពុជា។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Broser Meta បង្ហោះនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២។
យ៉ាងណាមិញ ក្រោយពីគណនីហ្វេសប៊ុកឈ្មោះ Broser Meta បានបង្ហោះនូវរូបភាពរបស់លោក Diego Simeone ដែលជាអ្នកចាត់ការរបស់ក្លិបយក្សអេស្ប៉ាញ Atlético Madrid រួចមក បានបង្កឱ្យមហាជនកម្ពុជាបានផ្ទុះការភ្ញាក់ផ្អើល និង រំភើបចិត្តយ៉ាងខ្លាំង ជាមួយការចែករំលែកពេញបណ្តាញសង្គម លាយឡំននឹងពាក្យស្វាគមន៍យ៉ាងច្រើន ចំពោះវត្តមានអ្នកចាត់ការដ៏មានប្រជាប្រិយភាព និង លេចធ្លោបំផុតនៅអឺរ៉ុបរូបនេះ ដែលបានមកទស្សនាខេត្តសៀមរាប ជាទឹកដីដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជា៕
ប្រភពរូបថត ៖ Broser Meta