ក្រោយប្រកួតឈ្នះទីម័រយប់មិញ ស្រាប់តែគ្រូ ហុងដា ទម្លាយអារម្មណ៍បែបនេះភ្លែត
កាលពីយប់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ កម្ពុជាបានបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោទទួលស្វាគមន៍ក្រុមជម្រើសជាតិទីម័រ ក្នុងជំនួបប្រកួតមិត្តភាព ដោយទទួលបានជ័យជំនះ ទៅលើក្រុមបាល់ទាត់ជំរើសជាតិទីម័រ ក្នុងលទ្ធផល ២ ទល់នឹង ១។
ក្រោយចប់ការប្រកួតដ៏ស្វិតស្វាញ ជាង ៩០ នាទី លោក Keisuke Honda ដែលជាគ្រូបង្វឹករបស់កីឡាករកម្ពុជា បានទម្លាយអារម្មណ៍នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកថា ៖ «អរគុណសម្រាប់ការគាំទ្រនៅក្នុងរាត្រីនេះ! ជាការពិតណាស់ ពួកយើងមិនទាន់ពេញចិត្តនូវការប្រកួតទាំងស្រុងឡើយ យើងបានផ្លាស់ប្ដូរគំនិតរបស់យើង សម្រាប់ការប្រកួតបន្ទាប់»។
គួរឱ្យដឹងផងដែរថា ក្រោយបញ្ចប់ជំនួបមិត្តភាពជាមួយប្រទេសទីម័ររួចរាល់ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និង ត្រូវបំពេញកាតព្វកិច្ចប្រកួតក្នុងពូល D ក្នុងការប្រកួតពានរង្វាន់ AFC Asian Cup ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ដោយត្រូវប៉ះ ជាមួយម្ចាស់ផ្ទះឥណ្ឌា ប្រទេសអាហ្វហ្គានីស្ថាន និង ហុងកុង៕
រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា