ជារឿងដ៏គួរឱ្យមោទកភាពសម្រាប់ប្រជាជនកម្ពុជា នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ នេះ កីឡាករ ស៊ូ បាលី ដណ្ដើមបានមេដាយមាសជូនជាតិ លើវិញ្ញាសា បោកចំបាប់ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
កីឡាករ ស៊ូ បាលី ឈ្នះ មេដាយមាស ក្នុងទម្ងន់ ១២៥ គីឡូក្រាម ក្រោយឈ្នះកីឡាករឡាវ ១០-០ ខណៈមុនឡើងដល់វគ្គនេះ បាលី បានយកឈ្នះកីឡាករម្ចាស់ផ្ទះវៀតណាមផងដែរ។
គួរឱ្យដឹងផងដែរ ជុំវិញព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម មកទល់ពេលនេះ កម្ពុជា ទទួលបានមេដាយមាសចំនួន ០៥ គ្រឿងហើយ លើវិញ្ញាសា Kick Boxing វិញ្ញាសាកីឡាប៉េតង់ វិញ្ញាសាវ៉ូវីណាម តេក្វាន់ដូ និង បោកចំបាប់៕