ជារឿងដ៏គួរឱ្យរំភើប និង សប្បាយរីករាយបំផុត នៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រុមកីឡាករកម្ពុជា វូវីណាម វិញ្ញាសារសម្តែង ប្រុស ៣ ស្រី ១ ក្នុងព្រឹត្តិការណ៍កីឡា SEAGames 2021 ទទួលបានមេដាយមាស ១ គ្រឿងជូនជាតិកម្ពុជា។
តាមរយៈការប្រកួតប្រជែងនេះ កម្ពុជាទទួលបាន 269 ពិន្ទុ ខណៈប្រទេសនានា ទទួលបានពិន្ទុដូចខាងក្រោម ៖
– ភូមាទទួលបាន 256 ពិន្ទុ
– ឡាវទទួលបាន 254 ពិន្ទុ
– វៀតណាមម្ចាស់ផ្ទះទទួលបាន 264 ពិន្ទុ
– ថៃទទួលបាន 251 ពិន្ទុ
– ម៉ាឡេស៊ីទទួលបាន 257 ពិន្ទុ.
គួរឱ្យដឹងផងដែរថា នេះជាមេដាយមាសទី ៣ ហើយ ដែលកម្ពុជាទទួលបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម ខណៈមេដាយមាសចំនួន ០២ គ្រឿងទៀត បានលើវិញ្ញាសារ Kick Boxing និង វិញ្ញាសារកីឡាប៉េតង់ជាគូរ៕