Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 Ronaldo ត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែបញ្ចេញអារម្មណ៍បែបនេះ ក្រោយបាត់បង់កូនប្រុសជាទីស្រឡាញ់
កីឡា សង្គម អន្តរជាតិ

Ronaldo ត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែបញ្ចេញអារម្មណ៍បែបនេះ ក្រោយបាត់បង់កូនប្រុសជាទីស្រឡាញ់

អត្ថបទដោយ​៖ Muyly មេសា ២២, ២០២២

នៅថ្ងៃទី ២២ ​ខែមេសា ឆ្នាំ ២០២២ នេះ លោក Christiano Ronaldo កីឡាករបាល់ទាត់លំដាប់ពិភពលោក បានបង្ហោះតាមរយៈផេកផ្លូវការបស់លោកពីការវិលត្រឡប់មកគេហដ្ឋានដ៏កក់ក្ដៅរបស់ខ្លួនវិញ ក្រោយជួបទុក្ខក្នុងជីវិតបាត់បង់កូនប្រុសភ្លោះមួយរូប ពេលភរិយាកំពុងសម្រាលនៅមន្ទីរពេទ្យ។

ក្រោយមកដល់គេហដ្ឋានវិញ Ronaldo បានបញ្ជាក់ថា ភរិយារបស់លោក អ្នកនាង Gio និង ទារិកាដែលទើបចាប់កំណើត ទីបំផុតបានមកជួបជុំគ្នារួមរស់ក្រោមដំបូលផ្ទះតែមួយ។ ក្នុ្ងងនោះលោកក៏បាន អរគុណទៅដល់អ្នកគ្រប់គ្នា ដែលបានប្រើពាក្យលើកទឹកចិត្ត គាំទ្រលោកក្នុងស្ថានការណ៍មួយនេះ ហើយក៏ដល់ពេលដែលលោក និង ក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់មើលថែរក្សាកូនស្រីរបស់លោក ដែលទើបតែចាប់កំណើតមកលើភពផែនដីនេះដែរ។

គួររំឭកផងដែរថា កាលពីថ្ងៃទី​ ១៩ ខែមេសា​ ឆ្នាំ ២០២២ កន្លងទៅ កីឡាករបាល់ទាត់លំដាប់ពិភពលោក លោក Christiano Ronaldo បានប្រកាសនៅលើផេកផ្លូវការរបស់លោកឱ្យបានដឹងថា កូនភ្លោះប្រុសរបស់លោកជាមួយមិត្តស្រី Georgina បានបាត់បង់ជីវិតបាត់ទៅហើយ ជារឿងដ៏គួរឱ្យសោកសៅ និង សោកស្ដាយជាទីបំផុត ខណៈពួកគេទើបតែប្រកាសថា ខ្លួនមានកូនភ្លោះ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់