រំជួលចិត្ត! ក្លឹបគូប្រជែងធំៗ នាំគ្នាផ្ញើសាររំលែកទុក្ខជូន Ronaldo ក្រោយបាត់បង់កូនភ្លោះប្រុសជាទីស្រឡាញ់
ជារឿងដ៏គួរឱ្យសោកសៅ និង សោកស្ដាយជាទីបំផុត កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ កីឡាករបាល់ទាត់លំដាប់ពិភពលោក លោក Christiano Ronaldo បានប្រកាសនៅលើផេកផ្លូវការរបស់លោកឱ្យបានដឹងថា កូនភ្លោះប្រុសរបស់លោកជាមួយមិត្តស្រី Georgina បានបាត់បង់ជីវិតបាត់ទៅហើយ ខណៈពួកគេទើបតែប្រកាសថា ខ្លួនមានកូនភ្លោះ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ។
តាមរយៈការបាត់បង់ដ៏សោកសៅនេះ លោក Christiano Ronaldo ក៏បានបង្ហាញពីក្ដីទុក្ខសោកដ៏ក្រៀមក្រំនេះជាពន់ពេក ព្រមទាំងធ្វើការអរគុណទៅដល់វេជ្ជបណ្ឌិត និង គិលានុបដ្ឋាយិកា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងនេះ។
ដោយឡែក បើក្រឡេកទៅមើលពិភពបាល់ទាត់វិញ ក្រោយមានរឿងបែបនេះកើតឡើង គេសង្កេតឃើញបណ្ដាក្លឹបប្រជែងធំៗ បាននាំគ្នាសរសេរសារនៅលើបណ្ដាញសង្គម ដើម្បីចូលរួមរំលែកទុក្ខ ជូនក្រុមគ្រួសាររបស់ Christiano Ronaldo ដែលក្លឹបទាំងនោះ រាប់ត្រួសៗរួមមាន ៖
១. Manchester City
២. Leeds United
៣. Liverpool FC
៤. Tottenham Hotspur
៥. Juventus FC
៦. Newcastle United
៧. Norwich City FC
៨. FC Spartak Moscow ..៕