កីឡាករបាល់ទាត់លំដាប់ពិភពលោក លោក Christiano Ronaldo នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នេះ បានប្រកាសនៅលើផេកផ្លូវការរបស់លោក បានឱ្យដឹងថា កូនភ្លោះប្រុសរបស់លោក ជាមួយមិត្តស្រី Georgina បានបាត់បង់ជីវិតបាត់ទៅហើយ។
ចំពោះរឿងរ៉ាវដ៏សោកសៅនេះ Christiano Ronaldo បានបង្ហាញពីក្ដីទុក្ខសោកដ៏ក្រៀមក្រំនេះជាពន់ពេក ព្រមទាំងធ្វើការអរគុណទៅដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះរឿងនេះ។
គួររំឭកផងដែរថា កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ លោក Ronaldo ជាមួយមិត្តស្រី Georgina ទើបតែប្រកាសថាខ្លួនមានកូនភ្លោះ ដោយ Georgina មានទម្ងន់កូននេះបាន ៣ ខែមកហើយ ក្រោយពួកគេមានទំនាក់ទំនងជាមួយគ្នាច្រើនឆ្នាំ និងមានកូនម្នាក់ គឺ Alana Martina នៅឆ្នាំ ២០១៧ កន្លងទៅ៕