Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទីបំផុត ម្ចាស់កិ្លប Chelsea សម្រេចចិត្តដាក់លក់ក្លិបក្នុងតម្លៃ ៤ ពាន់លានដុល្លារ
កីឡា

ទីបំផុត ម្ចាស់កិ្លប Chelsea សម្រេចចិត្តដាក់លក់ក្លិបក្នុងតម្លៃ ៤ ពាន់លានដុល្លារ

អត្ថបទដោយ​៖ Oudom Ngien មីនា ៣, ២០២២

លោក Abramovich ដែលជាមហាសេដ្ឋី អ្នកជំនួញ និង អ្នកនយោបាយ ជនជាតិរុស្ស៊ី ហើយក៏ជាម្ចាស់ក្លិបតោខៀវ Chelsea ផងដែរនោះ ពេលនេះលោកសម្រេចដាក់លក់ក្លិបមួយនេះក្នុងតម្លៃ​ ៣ ពាន់លានផោន ដែលស្មើនឹង ៤ ពាន់លានដុល្លារ។

នៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្លិបតោខៀវ Chelsea  លោក Abramovich បាននិយាយថា ៖ «លោកបានធ្វើការសម្រេចចិត្តដ៏លំបាកមិនគួរឱ្យជឿ ដែលនេះបានធ្វើឱ្យគាត់ឈឺចាប់»។

លោកបានបន្តទៀតថា៖ «ប្រាក់ចំណូលដែលបានមកពីការលក់ទាំងអស់ នឹងត្រូវបរិច្ចាគជូនទៅជនរងគ្រោះក្នុងសង្រ្គាមនៅអ៊ុយក្រែន»។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានណែនាំក្លិបឱ្យបង្កើតមូលនិធិសប្បុរសធម៌មួយ ហើយប្រាក់ចំណូលសុទ្ធទាំងអស់ដែលបានមកពីការលក់នឹងត្រូវយកទៅបរិច្ចាគ។ ជាពិសេស មូលនិធិនេះ នឹងត្រូវផ្តល់ជូនដល់ជនរងគ្រោះទាំងអស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។

គួរឱ្យដឹងដែរថា លោក Abramovich បានទិញក្លិប Chelsea ក្នុងឆ្នាំ ២០០៣ ក្នុងតម្លៃ ១៤០ លានផោន៕

ប្រភព ៖ ​BBC, Dialy mail

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់