សោកស្ដាយណាស់! កីឡាករបាល់ទាត់ Dima Martynenk និង ម្ដាយត្រូវបានស្លា.ប់ ពេលគ្រាប់បែកទាហានរុស្សីបុកចូលផ្ទះ
កីឡាករបាល់ទាត់របស់ក្លិបបាល់ទាត់ FC Hostomel ដែលជាលីគទី ២ របស់អ៊ុយក្រែន លោក Dima Martynenko បានទទួលមរណភាព អំឡុងពេលនៅផ្ទះជាមួយម្តាយរបស់លោក បន្ទាប់ពីគ្រាប់បែករបស់កងទ័ពរុស្ស៊ីទម្លាក់ត្រូវប៉ះចំផ្ទះរបស់លោក។
ចំពោះ FIFA ក៏បានចាត់វិធានការយ៉ាងធ្ងន់ធ្ងរ ហើយនឹងមិនអនុញ្ញាតឱ្យ ក្លិបក្នុង Russian Premier League ទាំងអស់ ព្រមទាំងក្រុមជម្រើសជាតិ ត្រូវផ្អាកពីការចូលរួមក្នុងការប្រកួតទាំង FIFA និង UEFA រហូតដល់មានការជូនដំណឹងបន្ថែម។
គួរឱ្យដឹងដែរថា លោក Dima Martynenko គឺជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅលីគទីពីររបស់អ៊ុយក្រែន។ ការស្លាប់របស់កីឡាករបាល់ទាត់រូបនេះ ត្រូវបានគេសន្មត់ថា កើតឡើងបន្ទាប់ពីមានការវាយឆ្មក់របស់យន្តហោះរុស្ស៊ី ចំមកលើផ្ទះរបស់លោក ខណៈដែលលោកកំពុងលាក់ខ្លួនជាមួយម្តាយរបស់លោក។ យ៉ាងណាមិញ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយលោក Zoria Londońsk៕
ប្រភព៖ We publish new