ប្រិយមិត្តអ្នកគាំទ្រវិស័យបាល់ទាត់ ប្រាកដជាបានទស្សនាការប្រកួត AFF U23 CHAMPIONSHIP 2022 រវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិ ប៊្រុយណេ អាយុក្រោម ២៣ ឆ្នាំកាលពីយប់ថ្ងៃទី ១៤ កុម្ភៈ ម្សិលមិញមិនខាន ដោយក្រុមគោព្រៃជំទង់កម្ពុជា បានធ្វើឱ្យអ្នកគាំទ្រមានមោទកភាពចំពោះពួកគេយ៉ាងខ្លាំង ក្រោយជម្រើសជាតិកម្ពុជាបានលត់ ៦-០ ទៅលើជម្រើសជាតិ ប៊្រុយណេ។
លទ្ធផលដ៏ល្អគាប់ប្រសើរនេះ មិនត្រឹមតែធ្វើឱ្យមហាជនអ្នកស្នេហាវិស័យកីឡាត្រេកអរ និង សប្បាយចិត្តខ្លាំងនោះទេ សូម្បីតែរៀមច្បងក្នុងវិស័យបាល់ទាត់ គឺកីឡាករ គួច សុគុម្ភៈ ក៏លាន់មាត់សរសើរពីភាពស៊ីចង្វាក់គ្នារបស់ប្អូនៗ U23 កម្ពុជាយើងកាលពីយប់មិញដែរ។
នៅក្នុងវិស័យបាល់ទាត់ អាចនិយាយបានថា គួច សុគុម្ភៈ គឺជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាដ៏ឆ្នើម និង ពោរពេញដោយបទពិសោធមួយរូប។ ដ្បិតថាការប្រកួតលើកនេះ សុគុម្ភៈ មិនបានចូលលេងក្នុងការប្រកួត ដោយសារកត្តាលើសអាយុ ប៉ុន្ដែកីឡាករពាក់អាវលេខ ១០ រូបនេះ បានពោលពាក្យហាក់មានមោទកភាពយ៉ាងខ្លាំងក្រោយឃើញប្អូនៗ U23 យកឈ្នះ ៦-០ លើ U23 ប្រ៊ុយណេ យប់មិញ។
ក្នុងនោះ គួច សុគុម្ភៈ បានខំមិននៅក្រោមការផុសដែលបង្ហាញពីលទ្ធផលជ័យជំនះរបស់កម្ពុជា ដោយកីឡាកររូបនេះបានរៀបរាប់ថា ៖ «ចូលរួមអបអរសារទរផងប្អូនៗទាំងអស់គ្នា ប្រឹងប្រែងបន្តទៀត»៕