ចាន់ វឌ្ឍនាកា ឆ្លើយតបអ្នកគាំទ្រ ក្រោយពួកគេភ័យបុកពោះព្រួយ ពេលឃើញលោករបួសជើង
នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ នេះដែរ មហាជនអ្នកគាំទ្រវិស័យបាល់ទាត់ ជាពិសេសអ្នកគាំទ្ររបស់កីឡាករឯក ចាន់ វឌ្ឍនាកា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីគណនីរបស់ «ពូឈីវ» បានបង្ហោះរូបភាព ២ សន្លឹក របស់លោក ដោយកំពុងតែរងរបួសជើង និង ស្នាក់នៅមន្ទីរពេទ្យ។
រូបភាពរំបង់ជើងនោះដែរ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភ និង បុកពោះពីស្ថានភាពសុខភាពរបស់លោកយ៉ាងខ្លាំង ដោយខ្លាចប៉ះពាល់ដល់ការប្រកួតបាល់ទាត់របស់លោកនាពេលអនាគត។
យ៉ាងណា ក្រោយពីមានការព្រួយបារម្ភជាច្រើន ពីសំណាក់អ្នកគាំទ្រ កីឡាករពាក់ស្លាកលេខ ១១ ចាន់ វឌ្ឍនាកា ក៏បានបង្ហោះសារលួងលោម និង ប្រាប់ពីស្ថានភាពរបស់លោកដល់អ្នកគាំទ្រថា ៖ «កុំមានការតក់ស្លុត កុំមានការភ័យខ្លាច ខ្ញុំគ្រាន់តែសម្រាកមួយពេលប៉ុណ្ណោះ! វាគ្រាន់តែជាការវះកាត់តូចមួយប៉ុណ្ណោះសម្រាប់ខ្ញុំ ខ្ញុំមិនខ្លាច ខ្ញុំធ្លាប់នៅក្រៅទីលានដោយមិនប្រកួត ៦ ខែទៅ ៧ ខែ តែខ្ញុំអាចត្រឡប់មកវិញបាន ចុះគ្រាន់តែរបួសប៉ុណ្នេះចង់មករារាំងផ្លូវជីវិតរបស់ខ្ញុំមិនអាចទៅរួចទេ។ អរគុណអ្នកគ្រប់គ្នាផ្ដល់កម្លាំងចិត្ត និង លើកទឹកចិត្តខ្ញុំ ជួបគ្នា ៦ ខែទៀតក្រោយការវះកាត់ជោគជ័យ»៕