ញាក់! គ្រាន់តែនាឡិកា Ronaldo ពាក់ទៅទទួលពាន មានតម្លៃស្មើវីឡាទោលរាប់សិបខ្នង
ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United វ័យ ៣៦ ឆ្នាំ Cristiano Ronaldo ថ្មីៗនេះ បានទទួលពានរង្វាន់ «FIFA Special Award» ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិបុរស ដោយស៊ុតបញ្ចូលទីបាន ១១៥ គ្រាប់ លើសកីឡាករអ៊ីរ៉ង់ Ali Daei ដែលស៊ុតបញ្ចូលទីបានតែ ១១០ គ្រាប់នោះ។
ជាមួយគ្នានេះដែរ ខណៈពេលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានឡើងទៅទទួលពាននៅឯប្រទសស្វីស គេបានចាប់អារម្មណ៍ឃើញកីឡាករឆ្នើមរូបនេះ បានពាក់នាឡិកាដៃម៉ាកល្បី មានដាំត្បូងពេជ្រប្រមាណ ៦០០ គ្រាប់។ នាឡិកានោះដែរ បើតាមការឱ្យដឹងគឺមានតម្លៃសរុប ១ លាន ៥០ ម៉ឺនដុល្លារ៕
ប្រភព៖ Insane luxury