
ពិសេសណាស់! សម្ដេចផ្ដាំផ្ញើតាមនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ សង្ឃឹមថ្ងៃណាមួយ Ronaldo មកកម្ពុជា
ជារឿងដ៏គួរឱ្យរំភើបចិត្ត សម្រាប់ប្រជាជនខ្មែរដែលស្រឡាញ់វិស័យបាល់ទាត់ ជាពិសេសជាអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ Ronaldo ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំផ្ញើតាមរយៈលោកនាយករដ្ឋមន្ត្រី Portugal ដោយសង្ឃឹមថា ថ្ងៃណាមួយខ្សែប្រយុទ្ធ Ronaldo នឹងមកទឹកដីប្រទេសកម្ពុជា។
ជាក់ស្ដែង តាមរយៈគណនីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញារីទ្ធ បានបញ្ជាក់ពាក់ព័ន្ធទៅនឹងរឿងនេះ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ឱ្យបានដឹងថា ៖ «តាមរយៈលោកនាយករដ្ឋមន្ត្រី Portugal សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមផ្តាំផ្ញើនូវសមានចិត្តរបស់យុវជនកម្ពុជា ទៅតារាបាល់ទាត់ Ronaldo និង សង្ឃឹមថា ថ្ងៃណាមួយ Ronaldo នឹងមកដល់កម្ពុជា ជាមិនខាន – សម័យប្រជុំកំពូលអាស៊ី អឺរ៉ុប ទី ១៣ ថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ ២០២១» ៕