ឈ្មោះពិតកូនស្រីជំទាវ ស៊ន សៀវម៉ី ពីរោះមិនធម្មតា ចំណែកឈ្មោះហៅក្រៅក៏ញាក់ដែរ
មហាជនភាគច្រើនប្រាកដជាស្គាល់កីឡាការិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី មិនខាន ដោយចាប់តាំងពីឡើងងារជាជំទាវមក កីឡាការីនីរូបនេះហាក់មានយីអ៊ុនឡើងទទួលបានអំណោយធំៗដ៏មានតម្លៃជាបន្តបន្ទាប់ក្នុងជីវិត ដោយលោកជំទាវបានតំណក់ឈាមកូនស្រីដំបូងដ៏ស្រស់ស្អាតកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ ហើយក្រោយមកក៏បង្ហាញវីឡាធំស្កឹមស្កៃតម្លៃរាប់ម៉ឺនដុល្លារ ស្ដែងពីជីវភាពអភិជនក្រោមការមើលថែ ស្រឡាញ់យកចិត្តទុកដាក់ពីស្វាមីសំណព្វចិត្ត។
ដោយឡែកបើនិយាយដល់អំណោយធំដំបូងដែលជាកូនស្រីសំណព្វចិត្តវិញ លោកជំទាវ ស៊ន សៀវម៉ី និង ស្វាមីបណ្ដូលចិត្ត ពិតជាពូកែដាក់ឈ្មោះឱ្យតំណក់ឈាមដំបូងរបស់ពួកគេបានពីរោះខ្លាំងណាស់ ដោយពួកគេបានដាក់ឈ្មោះនាងតូចថា កែវ ពេជ្រសិរីមរកត ចំណែកឈ្មោះហៅក្រៅវិញ ក៏ទាក់ទាញមិនធម្មតាដែរ គឺ ដេវីត ចេសស៊ី។
លោក កែវ ដេវីត ស្វាមីសំណព្វចិត្តរបស់លោកជំទាវ ស៊ន សៀវម៉ី បានជូនពរកូនស្រីជាទីស្រឡាញ់នៅក្នុងឱកាសខែរបស់នាងតូចប្រកបដោយភាពផ្អែមល្ហែមថា ៖ «ថ្ងៃនេះកូនស្រី កែវ ពេជ្រសិរីមរកត (ដេវីតចេសស៊ី) ចេញខែបាន១ខែ ពុក និង ម៉ែ អ៊ំ ពូ មីង ព្រមទាំងលោកតាលោកយាយ សូមឱ្យពរជ័យ សុខភាពល្អ ឆ្លាត និងប្រកបដោយសីលធម៌»៕