តាំងពីប្រឡូកវិស័យបាល់ទាត់ Neymar ធ្លាប់លេងល្បែងស្នេហ៍នឹងនារី ៤ នាក់
Neymar da Silva Santos Junior បច្ចុប្បន្នមានវ័យ ២៩ ឆ្នាំ កំពុងប្រកបអាជីពនៅឯក្លិប មហាសេដ្ឋីបារាំង Paris saint-Germain។ ចាប់តាំងតែខ្សែប្រយុទ្ធជនជាតិប្រេស៊ីលរូបនេះប្រឡូកក្នុងវិស័យបាល់ទាត់មក បុរសសង្ហារូបនេះធ្លាប់មានសង្សារចំនួន ៤ នាក់ហើយ។ ក្នុងនោះរួមមាន៖
១. នាង Carolina Dantas
នាង Carolina Dantas គឺជាមិត្តស្រីដំបូងរបស់កីឡាករ Neymar នាងបានចាប់ផ្តើមទំនាក់ទំនងជាមួយ Neymar ក្នុងឆ្នាំ ២០១០ ហើយបានផ្តល់កំណើតកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ឈ្មោះ Davi Luca ក្រោយមកដោយសារតែរស់នៅមិនចុះសម្រុងគ្នា ក្នុងឆ្នាំ ២០១១ គេទាំងពីរក៏បានសម្រេចចិត្តចែកផ្លូវគ្នាដើររៀងខ្លួន ។
២. នាង Bruna Marquezine
Bruna Marquzine គឺជាតារាសម្តែងស្រីជនជាតិប្រេស៊ីល ដែលមានឈ្មោះបោះសំឡេងក្នុងពិភពសិល្បៈ មិនធម្មតានោះទេ។ ស្រីស្រស់រូបនេះបានចាប់ផ្តើមអាជីពសម្តែងរបស់ខ្លួនក្នុងឆ្នាំ ២០០២។ ជាមួយនឹងទេពកោសល្យល្អ តារាស្រីស្រស់រូបនេះ ក៏បានឈ្នះពានរង្វាន់ចំនួន ៩ ផងដែរ។ ជាការពិត ក្រោយពីប្រេះឆាស្នេហ៍ចាស់ មិនយូរប៉ុន្មានបុរសសង្ហា Neymar ក៏បានផ្ដើមស្នេហ៍ជាមួយតារាសម្តែងស្រី Bruna ក៏ប៉ុន្តែអ្នកទាំងពីរមានទំនាក់ទំនងតែមួយឆ្នាំប៉ុណ្ណោះ ហើយចែកផ្លូវគ្នាបាត៉ទៅអំឡុងឆ្នាំ ២០១៣។ យ៉ាងណាមិញ ស្រាប់តែមុនព្រឹត្តិការណ៍ Fifa World Cup 2014 កើតឡើង គេបានលេចឮដំណឹងថាពួកគេទាំងពីរត្រូវគ្នាវិញ។
បន្ទាប់ពីខ្សែប្រយុទ្ធមុតស្រួចរូបនេះ ទៅកាន់ក្លិបអ្នកមានបុណ្យ Barcelona នៅឆ្នាំ ២០១៣ នៅឯប្រទេសអេស្ប៉ាញ កាន់តែធ្វើឱ្យនាង Bruna Marquzine ពិបាកសម្រេចចិត្តក្នុងការទៅរស់នៅប្រទេសអេស្ប៉ាញ ព្រោះនាងពិតជាស្រឡាញ់ការងាររបស់នាងខ្លាំងណាស់ ព្រោះតែមិនអាចឃ្លាតពីការងារបាន គូសេ្នហ៍មួយនេះបានបន្តទំនាក់ទំនងដល់របស់ពួកគេត្រឹមឆ្នាំ ២០១៨ ហើយក៏បានចែកផ្លូវគ្នាតែម្ដងទៅ។
៣. នាង Barbara Evans
Barbara Evans ជាតារាម៉ូដែល និង សម្តែងជនជាតិប្រេស៊ីល ដែលបានឈ្នះពានរង្វាន់ចំនួន ២ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងកម្មវិធី A Fazenda ក្នុងឆ្នាំ ២០១៣ ហើយក៏ជាតារាម៉ូដែលល្អបំផុតប្រចាំឆ្នាំផងដែរ។ Barbara និង Neymar បានចាប់ផ្តើមមានទំនាក់ទំនងស្នេហា គ្នាបន្ទាប់ពី Neymar បានចែកផ្លួវគ្នាជាមួយ Carolina Dantas ក្នុងឆ្នាំ ២០១១ ប៉ុន្តែមិនយូរប៉ុន្មានស្រីស្អាតរូបនេះក៏បានចែកផ្លូវគ្នាជាមួយនឹងតារាបាល់ទាត់ Neymar ក្នុងអំឡុងឆ្នាំ ២០១១ និង ២០១២ ។
៤. នាង Laryssa Oliveira
Laryssa និង កំពូលកីឡាករបាល់ទាត់ Neymar មានទំនាក់ទំនងរយៈពេលខ្លី ពោលត្រឹមរយៈពេលតែមួយខែប៉ុណ្ណោះ ក្រោយមកក៏ចែកផ្លូវគ្នា ។ គូស្នេហ៍មួយគូនេះ បានផ្តើមទំនាក់ទំនងស្នេហាជាមួយគ្នានៅខែធ្នូ ឆ្នាំ ២០១៣ ហើយបានបញ្ចប់អ្វីៗគ្រប់យ៉ាងនៅមុនឆ្នាំ ២០១៤ ៕
ប្រភព៖ Sportmob