FIFA គ្រោងផ្លាស់ប្តូរច្បាប់បាល់ទាត់សំខាន់ ៥ ចំណុច អ្នកមើលអាចបែក បើគេប្រើមែន
កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានប្រកាសអំពីលទ្ធភាពក្នុងការផ្លាស់ប្តូរច្បាប់បាល់ទាត់សំខាន់ៗធំៗ ៥ ដែលធ្វើឱ្យបាល់ទាត់ប្លែកខ្លាំង ។
ច្បាប់ទាំង ៥ នោះរួមមាន ៖
- លេងតែរយៈពេល ៣០ នាទី ក្នុង ១ វគ្គ ។
- ម៉ោងនឹងត្រូវបញ្ឈប់នៅពេលបាល់គ្មានសកម្មភាព ។
- មិនមានកំណត់ចំនួនកីឡាករប្តូរ ។
- បាល់ចេញត្រូវទាត់ដោយជើង មិនមែនបោះដោយដៃដូចមុនទេ ។
- កីឡាករទទួលបានកាតលឿង និង ត្រូវបណ្តេញចេញពីទីលាន រយៈពេល ៥ នាទី ។
ច្បាប់ទាំង ៥ នេះ ត្រូវបានគេដឹងថា គឺជាច្បាប់គោលក្នុងការលេងបាល់ ដែលច្បាប់នេះត្រូវបានអនុវត្តរាប់សតវត្សរ៍មកហើយ ។ ដូចនេះ ប្រសិនបើការកែប្រែនេះ ដាក់ឱ្យអនុវត្តជាផ្លូវការមែននោះ អាចនឹងធ្វើឱ្យកីឡាករ និង អជ្ញារកណ្តាល មានការភាន់ច្រឡំច្រើនជាក់ជាមិនខាន ៕
ប្រភព ៖ grmdaily