កម្សត់ណាស់! Mbappe ចាំ Real Madrid មកចរចា ឡើងចង់ស្កកខ្លួនហើយ
Kylian Mbappe ខ្សែប្រយុទ្ធរបស់ក្លិបយក្សបារាំង Paris Saint Germain ត្រូវបានគេដឹងថា កំពុងតែទទូចចង់ចាកចេញពីក្លិបរបស់ខ្លួនកាន់តែខ្លាំងឡើងហើយ នាពេលនេះ។ មូលហេតុដែលគេប្រញាប់ខ្លាំងបែបនេះ គឺដោយសារតែគេនៅសល់កុងត្រាតែ ១ រដូវកាលទៀតប៉ុណ្ណោះ នៅ PSG នេះ។
កុងត្រាក៏ជិតផុត ហើយក្លិបក៏មិនទាន់ចរចាកុងត្រាថ្មី ថែមទាំងមានវិបត្តិកូវីដ-១៩ ទៀត ។ បញ្ហាទាំងនេះ បានធ្វើឱ្យអនាគតរបស់ Mbappe កាន់តែស្រពិចស្រពិល។ Mbappe អាចនឹងបានក្តីសង្ឃឹមវិញ ប្រសិនបើក្លិបណាមួយហ៊ានទិញយករូបគេក្នុងរដូវកាលនេះ ដែលអាចនឹងមានកុងត្រាយូរ និង តម្លៃខ្លួនថ្លៃទៀត ។
ក្នុងនោះ ប្រសិនបើមិនមានក្លិបណាមួយហ៊ាននោះទេ គេនឹងក្លាយជាស្ពៃ ដែល PSG ត្រៀមនឹងកាត់ប្រាក់ខែក្រោយចប់កុងត្រា ឬ លក់ទៅឱ្យក្លិបតូចៗ ក្នុងតម្លៃធូរ ។ មកទល់នឹងពេលនេះ អាចនឹងមានតែ Real Madrid តែប៉ុណ្ណោះ ដែលជាក្លិបដែលស័ក្តិសម និង មានលទ្ធភាពក្នុងការទិញយកកីឡាករលេខ ១ បារាំងរូបនេះ ៕