ត្រឹមតែមួយសប្តាហ៍ Messi អាចបំបែកកំណត់ត្រាក្នុងរឿងមួយនេះ
បន្ទាប់ពី Lionel Messi បានជួយឱ្យជម្រើសជាតិខ្លួនអាហ្សង់ទីន ឈ្នះពាន Copa America 2021 កន្លងទៅនេះ រូបគេក៏បានថតរូបជាមួយពានមួយនោះនៅឯបន្ទប់ផ្លាស់សម្លៀកបំពាក់ ឯកីឡដ្ឋាន Maracana ប្រទេសប្រេស៊ីល ហើយក៏បានបង្ហោះរូបមួយនេះចូលបណ្តាញសង្គម Instagram ។ សម្រាប់រូបមួយនោះដែល Lionel Messi ទទួលបានអ្នកចុច Like រហូតទៅដល់ ២០ លាននាក់ដែលមិនធ្លាប់មានពីមុនមក។
ត្រឹមតែមួយសប្តាហ៍ Lionel Messi អាចបំបែកកំណត់ត្រាមួយនេះ ធ្វើឱ្យអ្នកគាំទ្ររាប់លាននាក់ ស្រឡាំងកាំង ដោយរូបមួយនោះបានសរសេរថា “ What a beautiful madness! This is unbelievable! Thank you , God! We are the champion!” ។ សម្រាប់កំណត់ត្រាដ៏ច្រើនមួយនេះ គឺបានច្រើនជាង កំណត់ត្រារបស់ Cristiano Ronaldo ដែលបង្ហោះរូបឈ្នះពាន Ballon D`Or លើកទី ៥ ចុងក្រោយរបស់គេកាលពីឆ្នាំ ២០១៧ ទៅទៀត ។
ថ្វីដ្បិតតែតែ Lionel Messi បានអ្នក Followers តិចជាង Cristiano Ronaldo ក៏ដោយ ក៏ខ្សែកីឡាករបាលទាត់រូបនេះអាចបំបែកកំណត់ត្រា ដែលបានអ្នក Like រហូតទៅដល់ ២០ លាននាក់ដែរ ។
គួរបញ្ចាក់ផងថា អ្នកដែលឈរលេខ ១ នោះគឺ Cristiano Ronaldo ដែលមានអ្នក Follow រហូតដល់ ៤០០ លាននាក់ រីឯ Lionel Messi គាត់បានអ្នក Follow ត្រឹមតែ ២៣៣ លាននាក់ប៉ុណ្ណោះ ដែលគាត់ឈរលើលេខរៀងទី ៨ សម្រាប់គណី Instagram ៕