បើ ManU លក់ Lingard ក្លិប AT Madrid ព្រមទទួលដៃដប់
កីឡាករ Jesse Lingard ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់ Manchester United ត្រូវបានក្លិបសម្រេចចិត្តដាក់ឱ្យក្លិប West Ham United ខ្ចីជើង នៅក្នុងការដោះដូរកីឡាករកាលពាក់កណ្តាលរដូវកាល ២០២១ រហូតមកទល់នឹងពេលនេះ នៅមិនទាន់ដឹងថាអនាគត នឹងទៅជាយ៉ាងណាឡើយ ។
មកទល់នឹងពេលនេះ AT Madrid មកទាក់ទងមកកាន់ក្លិបបិសាចក្រហម ក្នុងការទិញផ្តាច់រូបគេមកកាន់ទឹកដីអេស្ប៉ាញ ។ ក្នុងន័យនេះ ប្រសិនបើក្លិបបិសាចក្រហម យល់ព្រមលក់ នោះ AT Madrid នឹងចរចាតម្លៃ ព្រោះក្លិបមួយនេះកំពុងតែត្រូវការខ្សែប្រយុទ្ធ តម្លៃល្មមៗទុកប្រើ សម្រាប់រដូវកាលថ្មី ២០២២ ។
ក្រោយពីឡើងជើងខ្លាំងនៅ Premier League រដូវកាលមុនមក ខ្សែប្រយុទ្ធរបស់ក្លិប West Ham United រូបនេះ ត្រូវបានគ្រូបង្វឹកជម្រើសជាតិអង់គ្លេស ធ្វើការកោះហៅចូលរួមប្រកួតវគ្គជម្រុះ FIFA WORLD CUP 2022 QATAR ប្រចាំទ្វីបអឺរ៉ុប និង ពាន Euro 2020 ទៀតផង បន្ទាប់ពីបាត់មុខពីជម្រើសជាតិរាងយូរដែរ ៕
ប្រភព ៖ dailymail