Chelsea ត្រូវបញ្ចេញខ្សែប្រយុទ្ធចេញម្នាក់សិន មុននឹងយក Haaland មកវិញ
កាលពីពេលថ្មីៗកន្លងទៅនេះ ប្រធានក្លិប Chelsea លោក Roman Abrahimovic ដែលត្រូវបានគេស្គាល់ថាជាអ្នកមានកំពូលម្នាក់នៅក្នុងសហព័ន្ធរុស្សី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករកំពុងតែឡើងជើងរបស់ពិភពលោក Erling Haaland របស់ក្លិប Borussia Dortmund នៅក្នុងទីផ្សារដោះដូរខាងមុខនេះ ដែលគ្រោងនឹងធ្វើឡើងនាខែមិថុនា ។
Haaland ខ្សែប្រយុទ្ធវ័យក្មេង ដែលកំពុងតែឡើងជើង កំពុងតែក្លាយទៅជាផ្ទាំងស៊ីបរបស់ក្លិបអ្នកមានធនធានជាច្រើន ដើម្បីក្រសោបយករូបគេមករកគ្រាប់បាល់ ក៏ដូចជាពានរង្វាន់នានាឱ្យក្លិបរបស់ខ្លួនសម្រាប់រដូវកាលថ្មីឆាប់ៗនេះ ។
លោក Thomas Tuchel គ្រូបង្វឹក Chelsea បានប្រកាសថា ទោះបីជាក្លិប Burrusia Doutmound បានដាក់តម្លៃខ្លួនដល់ទៅ ១៥០ លានដុល្លារក៏ដោយ វាមិនមែនជាបញ្ហាសម្រាប់ Chelsea ឡើយ ។ លោកត្រូវការបញ្ចេញខ្សែប្រយុទ្ធចេញម្នាក់សិន ដើម្បីមានកន្លែងសម្រាប់ Haaland មក ៕