អីយ៉ាស់! Paul Pogba គឺជាគោលដៅបន្ទាប់របស់ PSG
កីឡាករខ្សែបម្រើជម្រើសជាតិបារាំង Paul Pogba នឹងត្រូវផុតកុងត្រា នាពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ ពោលគឺនៅសល់ប្រមាណតែជាង ១ ឆ្នាំទៀតប៉ុណ្ណោះ ដែលរូបគេត្រូវរួមរស់ ជាមួយនឹងក្លិបបិសាចក្រហម Manchester United ។
កីឡាករ Manchester United រូបនេះត្រូវបានក្លិប Paris Saint Germain ដាក់ជាគោលដៅបន្ទាប់របស់ក្លិប សម្រាប់រដូវកាលក្ដៅថ្មីខាងមុខនេះ បន្ទាប់ពី ក្លិបមួយនេះ ចំណាយលុយជាច្រើនក្នុងការនាំចូលកីឡាករថ្មីៗជាច្រើននាក់រួចមកហើយ ដូចជា ខ្សែបម្រើ Wijnaldum ខ្សែការពារ Hakimi អ្នកចាំទី Donnarumma និងខ្សែការពារ Ramos ។
យ៉ាងណាមិញ មកទល់នឹងពេលនេះ នៅមិនទាន់មានសញ្ញានៃការបន្តកុងត្រាជាមួយនឹងក្លិបនៅឡើយទេ ។ ទាក់ទងទៅនឹងការបន្តកុងត្រាថ្មី ភ្នាក់ងាររបស់កីឡាកររូបនេះ បានបង្ហើបថា Paul Pogba នឹងទាមទារឡើងប្រាក់ឈ្នួលឱ្យបាន ៥ សែនដុល្លារ ក្នុង ១ សប្តាហ៍ ដើម្បីព្រមបន្ដកុងត្រាជាមួយនឹងក្លិប៕