អ៊ីតាលី ឈ្នះពាន Euro ជាង ១៣០ លានដុល្លារ តែចែកកីឡាករម្នាក់ៗតែ ៣០ ម៉ឺនដុល្លារ
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Euro 2020 ក្រោយយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី ដែលនេះជាលើកទី ២ បន្ទាប់ពីលើកពាននេះម្តងកាលពីឆ្នាំ ១៩៦៨ ។
បន្ទាប់ពីទទួលជ័យជម្នះដ៏អស្ចារ្យនេះរួច សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានប្រកាសកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះ ដោយសន្យានឹងផ្តល់ទឹកប្រាក់ដល់ក្រុមកីឡាករ និង គ្រូបង្វឹកទាំងអស់ ក្នុងម្នាក់ៗ ៣០ ម៉ឺនដុល្លារ ដើម្បីជាការលើកទឹកចិត្តបន្តិចបន្តួច ។
គួរឱ្យដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានទឹកប្រាក់ប្រមាណជាង ១៣០ លានដុល្លាររួចហើយ ពីពានរង្វាន់ Euro ២០២០ នេះ ក្នុងនាមជាក្រុមឈ្នះពាន ដូចនេះទឹកប្រាក ៣០ ម៉ឺនដុល្លារម្នាក់នេះ វាប្រហែលជាមិនច្រើនឡើយសម្រាប់កីឡាករម្នាក់ៗ ៕
ប្រភព ៖ goal